មេដឹកនាំអង់គ្លេសស្នើសហភាពអឺរ៉ុបសុំពន្យារពេលការធ្វើ Brexit ទៅដើមឆ្នាំ២០២០ខាងមុខវិញ

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បានសម្រេចស្នើសុំសហភាពអឺរ៉ុបពន្យារពេលនៃការធ្វើ Brexit ឬការដកចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ពីចុងខែតុលានេះ ទៅចុងខែមករា ដើមឆ្នាំក្រោយវិញ។

ក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Donald Tusk លោក ចនសុន បានសរសេរថា ចក្រភពអង់គ្លេសចង់ស្នើសុំពន្យារពេលបន្ថែមទៀតនៃការដកខ្លួនចេញពីសហភាពអឺរ៉ុប គឺសុំលើកពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ទៅដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០វិញ។

សំណើសុំពន្យារពេលការធ្វើ Brexit ខាងលើ បានកើតមានឡើងក្រោយសមាជិកសភាអង់គ្លេសភាគច្រើនបានជំរុញឲ្យលោក បូរីស ចនសុន ស្នើសុំពន្យារពេលការធ្វើ Brexit ជាថ្មីម្តងទៀតពីសហភាពអឺរ៉ុប បើទោះជារូបលោកបន្ទាប់ពីឡើងកាន់តំណែងជំនួសអតីតនាយករដ្ឋមន្រ្តី លោកស្រី Theresa May ធ្លាប់បានប្តេជ្ញាថា នឹងដឹកនាំអង់គ្លេសចាកចេញពី EU តាមការគ្រោងទុកនៅថ្ងៃទី៣១ ខែតុលានេះ ទោះបីជាមាន ឬមិនមានកិច្ចព្រមព្រៀងជាមួយ EU ក៏ដោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner