សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៨៣ (Video Inside)
សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៨៣ខណៈពិភពលោកនា ពេលនេះ បានចាប់អារម្មណ៍ខ្លាំងលើជោគវាសនានៃទាហានអ៊ុយក្រែនក្រោយការដាក់អាវុធ ប្រគល់ខ្លួនចុះចាញ់នាតំបន់ រោងចក្រស្លដែក Azovstal ក្នុងក្រុងម៉ារីយូប៉ូល។
មុននេះសេចក្តីរាយការណ៍ពីរដ្ឋាភិបាលអ៊ុយក្រែនបញ្ជាក់ថា ទាហានអ៊ុយក្រែនទាំងនោះ នឹងត្រូវគេដោះដូរ ប្រគល់មកវិញជាមួយនឹងឈ្លើយសឹករបស់រុស្ស៊ី ប៉ុន្តែសភារុស្ស៊ី បានជំទាស់នឹងការដោះដូរ ណាដែលមានក្រុមជ្រុលនិយមណាស៊ី។
លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍ជុំវិញស្ថានការណ៍សង្គ្រាម ក្នុងប្រទេសអ៊ុយក្រែនរយៈពេល២៤ម៉ោងកន្លងមកនេះ