ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបបន្តផ្តល់សារត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោដែលនឹង អញ្ជើញដល់ប្រទេសស្វីសចុងសប្តាហ៍នេះ (Video Inside)
នៅសល់តែប្រមាណមិនដល់៤៨ម៉ោងមុនការចេញដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេស ស្វីសដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក, ពលរដ្ឋខ្មែរពីបណ្តាប្រទេសនៅអឺរ៉ុប បាន បន្តបញ្ជួនសារស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចជាបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន និងដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុង វេទិកា សេដ្ឋកិច្ចពិភពលោក World Economic Forum ដែលនឹងប្រព្រឹត្តទៅនៅចាប់ពី ថ្ងៃទី២២រហូត ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុង Davos នៃប្រទេសស្វីស។
មុនការចេញដំណើរ, ពលរដ្ឋ ខ្មែរក្នុងប្រទេសបារាំង, ស្វីស, បែលហ្សីក, អង់គ្លេស, ប្រទេសឆេក, ប្រទេសហូឡង់ និងប្រទេសអាល្លឺម៉ង់ជាដើម បានធ្វើសារជាបន្តបន្ទាប់បញ្ជាក់នូវទឹកចិត្តកោតគោរព និងស្រឡាញ់ សម្តេចតេជោហ៊ុនសែនដែលមានគុណបំណាច់ចំពោះមាតុភូមិកម្ពុជា។ នេះគឺជាការបញ្ជាក់ បន្តបន្ថែមទៀតពីពលរដ្ឋក្នុងប្រទេសបារាំង។
វេទិកាសេដ្ឋកិច្ចពិភពលោករយៈពេល៥ថ្ងៃក្នុងក្រុងដាវ៉ូសនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី២២ ឧសភានេះហើយក្រោមប្រធានបទ «ធ្វើកិច្ចការរួមគ្នា, ស្តារទំនុកចិត្តឡើងវិញ, ។ កិច្ចប្រជុំវេទិ ការសេដ្ឋកិច្ចពិភពលោកនេះ គឺជាវេទិកាលើកដំបូងហើយបន្ទាប់ពីវេទិកានេះត្រូវបានផ្អាកប្រមាណ២ឆ្នាំមកនេះដោយសារតែវិបត្តិឆ្លងនៃជម្ងឺកូវីដ១៩។ ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបែល ហ្ស៊ីក បានធ្វើសារតាមវីដេអូសង្គមបង្ហោះសម្តែងការស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងធ្វើដំណើរចាកចេញពីកម្ពុជានាល្ងាចថ្ងៃសុក្រទី២០ឧសភា និងធ្វើដំណើរដល់ប្រទេសស្វីសនៅថ្ងៃបន្ទាប់។ យោងតាមកម្មវិធីសម្តេចនឹងជួបជាមួយពលរដ្ឋ ខ្មែរនៅក្នុងក្រុង Zurich ប្រទេសស្វីសនាល្ងាចថ្ងៃសៅរ៍ទី២១ឧសភា។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទ្វីបអឺរ៉ុប គឺជាដំណើរទស្សនកិច្ចជើង ទី២ហើយទៅកាន់ប្រទេសឯនាយសមុទ្ទបន្ទាប់ពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យក្នុង នាមជាប្រធានអាស៊ានចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកក្នុងទឹកដីសហរដ្ឋអាមេ រិក។ ក្នុងដំណើរទស្សនកិច្ចក្នុងសហរដ្ឋអាមេរិកថ្មីៗកន្លងមកនេះ សម្តេចបានជួបសំណេះ សំណាលជាមួយពលរដ្ឋខ្មែរនៅទីនោះប្រមាណ២ពាន់នាក់ផងដែរ។ ចំណែកដំណើរនា ប្រមាណជាង៤០ម៉ោងទៅមុខទៀតនេះ គឺជាដំណើរលើកទី២ ចាកចេញពីមាតុភូមិដើម្បី បំពេញទស្សនកិច្ចការងារជួនប្រជាជាតិកម្ពុជា។
វេទិកាសេដ្ឋកិច្ចពិភពលោកដែលនឹងចូលរួមដោយបណ្តាមេដឹកនាំជាង១០០ប្រទេស លើ សកលលោក ត្រៀមនឹងជជែកលើបញ្ហាមួយចំនួនដូចជាការស្តារឡើងវិញសេដ្ឋកិច្ចក្រោយ វិបត្តិកូវីដ១៩, បញ្ហាប្រែប្រួលអាកាសធាតុ, ការកសាងអនាគតដ៏ប្រសើរសម្រាប់ការងារ និង បញ្ហានានាជាច្រើនទៀត។