ទំហំពាណិជ្ជកម្ម៤ខែសម្រេចបានជាង១ម៉ឺន៧ពាន់លានដុល្លារ (Video Inside)

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែដើមឆ្នាំនេះ មានទំហំទឹកប្រាក់ជាង១ម៉ឺន៧ពាន់ ៦០០លានដុល្លារ ។ យោងតាមអគ្គនាយកដ្ឋានគយ, ទំហំ ដោះដូរពាណិជ្ជកម្មនេះ បានកើនឡើងជាង ២ពាន់៣រយលានដុល្លារ ធៀបនឹង៤ខែឆ្នាំ២០២១ ក្នុងនោះទំហំនៃការនាំចេញមានទឹកប្រាក់ ៧ពាន់៦០០លានដុល្លារ ដែលកើនឡើង៣២.១% និងទំហំនៃការនាំចូល មានទឹកប្រាក់១០ពាន់លានដុល្លារ ដែលកើនឡើង៥.៤%។

ក្នុងចំណោមការដោះដូរពាណិជ្ជកម្មអន្តរជាតិរយៈពេល៤ខែកន្លងមកនេះ, ទំនិញរបស់កម្ពុជា បាននាំចេញទៅប្រទេសធំៗមួយចំនួនដូចជាសហរដ្ឋអាមរិក និងប្រទេសចិននោះជាដើម។ សេចក្តីរាយការណ៍ឱ្យដឹងថាការនាំចេញទំនិញទៅអាមេរិកមានតម្លៃ ២ពាន់៩០០លានដុល្លារ ដែលកើនឡើង៥៣.៦%, ទំនិញនាំចេញទៅវៀតណាម មានចំនួន៩៧៧លានដុល្លារ ដែល កើនឡើង ៥%, ចំណែកទំនិញនាំទៅប្រទេសចិន មានចំនួន៤២៣ លានដុល្លារ ដែលថយ ចុះ០.១%។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាបណ្ឌិត ហុង វណ្ណៈ បានថ្លែងថា ការដែលកម្ពុជាបានដោះដូរពាណិជ្ជកម្មរជាមួយនឹងទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែដើមឆ្នាំនេះ មានទំហំទឹកប្រាក់ជាង១ម៉ឺន៧ពាន់ ៦០០លានដុល្លារនេះ គឺជាមោទនភាពមួយរបស់ជាតិ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner