សមាជិកគណបក្សប្រឆាំងជាង២០០នាក់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានៅស្ទឹង ត្រែង (Video Inside)
បេក្ខភាពក្រុមប្រឹក្សាឃុំ, សមាជិកបក្សភ្លើងទៀន និងសមាជិកអតីតបក្សសង្រោះជាតិ ជាង ២០០នាក់ នៅស្រុកសេសានខេត្តស្ទឹងត្រែង បានសម្រេចចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា។ ពិធីស្វាគមន៍សមាជិកថ្មីទាំងនោះ បានធ្វើឡើងនៅថ្ងៃ អង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ក្រោមវត្តមានចូលរួមពីមន្ត្រីគណបក្សប្រជាជនកម្ពុជា លោក យូ សិរីវុឌ្ឍ។
សមាជិកថ្មីដែលបានមកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារតែពួកគេបានមើល ឃើញច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលជាគណបក្សដែលមានគោល នយោបាយច្បាស់លាស់ និងធ្វើសកម្មភាពជាក់ស្តែងក្នុងការកសាងជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។