ឆេះឃ្លាំងអេតចាយនៅសែនសុខ (Video Inside)

ឃ្លាំងអេតចាយ ១កន្លែង នៅខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆាបឆេះនៅថ្ងៃពុធនេះ ដោយ បំផ្លាញបន្ទប់ស្នាក់នៅ៤បន្ទប់ និងសម្ភារៈមួយចំនួន។ ហេតុការណ៍ បានកើតឡើងនៅតាមបណ្តោយផ្លូវបេតុង ភូមិស្លែងរលីង សង្កាត់អូរបែកក្អម ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានថ្លែងថាគ្រោះអគ្គិភ័យវេលាម៉ោង១១និង៥៥នាទីថ្ងៃនេះ គឺបណ្តាលមកពីការឆ្លងចរន្ត អគ្គិសនី។ មិនមានមនុស្សណាម្នាក់បានរងគ្រោះក្នុងហេតុ ការណ៍ឆេះនោះឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner