បុរសម្នាក់ គាំងបេះដូងស្លាប់មុខបន្ទប់ជួល នៅខណ្ឌសែនសុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះថា កាលពីម្សិលមិញមានករណីមនុស្សប្រុសម្នាក់ស្លាប់ (គាំងបេះដូង) នៅក្នុងបន្ទប់ជួលលេខA៦ ផ្លូវបេតុង ភូមិតឹកថ្លា សង្កាត់តឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ PHE NGUON  ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិបារំាង មុខរបរនៅផ្ទះ ស្នាក់នៅចំណុចកើតហេតុខាងលើ។ បើតាមការសន្និដ្ឋានរបស់លោកវជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដបូង រាជធានីភ្នំពេញ សពខាងលើស្លាប់ដោយជំងឺគាំងបេះដូង។ បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់នៅមន្ទីរពេទ្យរុស្ស៊ី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner