មេដឹកនាំរុស្ស៊ី និងតួកគី គ្រោងធ្វើកិច្ចពិភាក្សាគ្នាទ្វេភាគី ជុំវិញស្ថានភាពនៅភាគឦសាន ប្រទេសស៊ីរី

ស៊ីរី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មានគម្រោងលើកឡើងបញ្ហាស្ថានភាពនៅភាគឦសានប្រទេសស៊ីរី យកមកធ្វើកិច្ចពិភាក្សាក្នុងជំនួបជាមួយសមភាគី តួកគី របស់លោក គឺលោក តាយយីប អឺដូហ្គាន់ នៅឯរមណីយដ្ឋានសមុទ្រខ្មៅក្នុងទីក្រុងសូឈី នៅថ្ងៃទី២២ ខែតុលាខាងមុខ។ នេះបើតាមវិមានក្រឹមឡំាងនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។

អ្នកនាំពាក្យវិមានក្រឹមឡំាង លោក ឌីមីតទ្រី ផេសស្គូវ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា បច្ចុប្បន្ន ស្ថានភាពនៅភាគឦសានប្រទេសស៊ីរី គឺពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ដោយសារតែប្រតិបត្តិការយោធា ហើយប្រាកដណាស់ថា វានឹងក្លាយជាប្រធានបទដ៏មានសារសំខាន់មួយនៃរបៀបវារៈនៅក្នុងជំនួបពិភាក្សានៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ក្នុងទីក្រុងសូឈី រវាងលោកប្រធានាធិបតី ពូទីន និងសមភាគី តួកគី របស់លោក គឺលោក អឺដូហ្គាន់។

គម្រោងជួបពិភាក្សារវាងមេដឹកនាំទាំងពីរត្រូវបានបង្ហើបឱ្យដឹង ក្រោយ តួកគី និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាបង្កើតបទឈប់បាញ់នៅស៊ីរី ដោយរដ្ឋាភិបាល តួកគី បានយល់ព្រមផ្អាកប្រតិបត្តិការយោធា វាយលុកចូលតំបន់ភាគខាងជើង ប្រទេសស៊ីរី នៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ ដើម្បីទុកពេលឱ្យក្រុមសកម្មប្រយុទ្ធឃើដដកចេញពីតំបន់សុវត្ថិភាពមួយ សម្រាប់ជនភៀសខ្លួនស៊ីរីនៅតាមព្រំដែនរវាងស៊ីរី និងតួកគី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner