អ៊ីរ៉ង់ ព្រមានជាថ្មីថា ខ្លួននឹងបន្តកាត់បន្ថយការប្តេជ្ញាចិត្តអនុវត្តន៍តាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ប្រសិនបើភាគីពាក់ព័ន្ធមិនព្យាយាមជួយសង្គ្រោះទេនោះ

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នឹងធ្វើការកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀត បើសិនជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បរាជ័យក្នុងការជួយសង្គ្រោះប្រទេសអ៊ីរ៉ង់ទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីកិច្ចព្រមព្រៀងមួយនេះ។

ទន្ទឹមគ្នានោះដែរ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ហ្សាវ៉ាដ ហ្សារីហ្វ ថែមទាំងបានថ្លែងរិះគន់ផងដែរ ដល់បណ្តាប្រទេសអឺរ៉ុបដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលមិនអាចបំពេញបាននូវកាតព្វកិច្ចរបស់ខ្លួន ស្ថិតក្រោមកតិកាសញ្ញានេះ។

គួរជម្រាបថា ចាប់តាំងតែពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដកសហរដ្ឋអាម៉េរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨ ហើយដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ ប្រទេសទាំងពីរបានបន្តមានភាពតានតឹងជាមួយគ្នារហូតមកទល់បច្ចុប្បន្ន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner