ក្រុមហ៊ុនអវកាស SpaceX ស្នើដាក់ផ្កាយរណបបន្ថែមទៀតទៅកាន់ទីអវកាស រហូតដល់ចំនួនម៉ឺនគ្រឿង

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអវកាស SpaceX គិតមកទល់ពេលនេះ ទទួលបានការអនុញ្ញាតពីអាជ្ញាធរអាម៉េរិក ដើម្បីបង្កើតបណ្តាញ Starlink ដែលជាបណ្តាញផ្កាយរណបយក្ស សម្រាប់ផ្តល់សេវាអ៊ីនធើណែតមានចំនួន១ម៉ឺន២ពាន់គ្រឿងនៅក្នុងទីអវកាស ប៉ុន្តែ SpaceX ទើបតែបានព្យាយាមស្នើសុំដើម្បីពង្រីកបន្ថែមឲ្យដល់៣ម៉ឺនគ្រឿង។

បច្ចុប្បន្ន មានផ្កាយរណបតែប្រមាណជា២ពាន់គ្រឿងប៉ុណ្ណោះ ដែលកំពុងតែធ្វើប្រតិបត្តិការនៅជុំវិញភពរបស់យើង ខណៈគម្រោងដាក់ផ្កាយរណបបន្ថែមយ៉ាងច្រើនសម្បើមបែបនេះរបស់ SpaceX មិនដឹងថា នឹងអាចសម្រេចដល់ទីបញ្ចប់តាមការំពឹងទុកដែរ ឬក៏អត់នោះទេ។

យ៉ាងណាមិញ គម្រោងបណ្តាញ Starlink បានចាប់ផ្តើមការផ្គុំជាបណ្តើរៗហើយ ដោយកាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន SpaceX បានបញ្ជូនផ្កាយរណប៦០គ្រឿងដំបូងឡើងទៅកាន់ទីអវកាស ហើយរាប់សិបគ្រឿងទៀតអាចនឹងត្រូវបញ្ជូន បន្តនៅមុនដំណាច់ឆ្នាំ២០១៩នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner