សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចការងារក្នុងប្រទេសស្វីសដោយជោគជ័យ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូបានបញ្ជាក់នូវភាពជោគជ័យក្នុងដំណើរបំពេញ ទស្សនកិច្ចការងារក្នុងប្រទេសស្វីស និងការអញ្ជើញវិលត្រឡប់មកមាតុប្រទេសវិញ។

យោងតាមសារសម្លេង, សម្តេចនិងគណៈប្រតិភូ នឹងអញ្ជើញមកដល់រាជធានីភ្នំពេញវេលា ព្រឹកថ្ងៃទី២៦ឧសភា។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះពលរដ្ឋខ្មែររស់នៅ ទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍សម្តេចក្នុងប្រទេសស្វីស។

គួរបញ្ជាក់ថា នៅខែធ្នូចុងឆ្នាំនេះ អាស៊ាននិងសហភាពអឺរ៉ុប ត្រៀមនឹងធ្វើខូបអនុស្សាវរីយ៍ ៤៥ឆ្នាំ នៃទំនាក់ទំនងរវាងប្លុកទាំង២ ដែលមេដឹកនាំអាស៊ានទាំង១០ នឹងត្រៀមធ្វើដំណើរ ចូលរួមខួបអនុស្សាវរិយ៍នេះ ដែលនឹងប្រព្រឹត្តទៅ ក្នុងក្រុងប្រុចសែលនៃប្រទេសបែលហ្ស៊ីក។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានចាត់ទុកជាវីរបុរសជាតិ ដោយសារតែគុណបំណាច់ធំយ៉ាងហោចចំនួន៣ ដែលប្រវត្តិសាស្ត្របានចារិកទុកក្នុងនោះ ការដឹកនាំកម្លាំងជួយរំដោះប្រទេសចេញរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហមនៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩, ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ បំបាត់សង្គ្រាមស៊ីវិលនាំមកនូវសន្តិភាពពិត ប្រាកដនាចុងឆ្នាំ១៩៩៨ និងការធ្វើឱ្យប្រទេសជាតិឯកភាពទឹកដីលើកដំបូងបំផុត មិនធ្លាប់ មានក្នុងរយៈពេល៥០០ឆ្នាំកន្លងមក និងស្នាដៃធំធេងមួយទៀតគឺនយោបាយចាក់វ៉ាក់សាំង ក្នុងប្រទេសកម្ពុជា។

ពលរដ្ឋខ្មែរថ្លែងថា ក្នុងពេលដែលពិភពលោកកំពុងរងនឹងវិបត្តិឆ្លង កូវីដ១៩ខណៈដែលប្រទេសមួយចំនួនមិនទាន់អាចមានវ៉ាក់សាំងចាក់គ្រប់គ្រាន់លើពលរដ្ឋ របស់ខ្លួននោះ ភាពប៉ិនប្រសប់នៃនយោបាយការទូតរបស់សម្តេច បានស្វែងរកវ៉ាក់សាំង ជំនួយ និងការទិញវ៉ាក់សាំងចាក់ជួនពលរដ្ឋបានជិត១០០ភាគរយទូទាំងប្រទេស និងកំពុង ចាក់ដូសជំរុញជាបន្តបន្ទាប់ថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner