សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាករកម្ពុជាទទួលបានមេដាយកីឡាស៊ីហ្គេម (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះការទទួលបានមេដាយច្រើនសន្ធឹក របស់ក្រុមកីឡាករខ្មែរ និងការទទួលបានទង់កីឡាស៊ីហ្គេម ដែលកម្ពុជាត្រៀមនឹងរៀបចំធ្វើជា ម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍នាឆ្នាំក្រោយនេះ។
គួរបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី ២៤ឧសភា ក្រុមកីឡាកររបស់កម្ពុជាដែលទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ក្នុងប្រទេសវៀតណាម បានវិលត្រឡប់មកប្រទេសកម្ពុជាវិញជាមួយនឹងការធ្វើ ក្បួន ដង្ហែមួយយ៉ាងគគ្រឹកគគ្រេងតាមវិថីនានាក្នុងរាជធានីភ្នំពេញ។
ពិធីដង្ហែក្បួននោះ បានបង្ហាញនូវទង់ស៊ីហ្គេមដែលកម្ពុជាត្រៀមនឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ក្នុងឆ្នាំ២០២៣។
កម្ពុជាក្នុងកីឡាស៊ីហ្គេមដែលទើបបញ្ចប់ក្នុងប្រទេសវៀតណាមនេះបានដណ្ដើមបានមេដាយចំនួន៦៣គ្រឿង ក្នុងនោះរួមមាន មេដាយមាស៩គ្រឿង, មេដាយប្រាក់១៣គ្រឿងនិង មេដាយ សំរិទ្ធ៤១គ្រឿង។ សម្តេចតេជោហ៊ុនសែនតាមរយៈសារសម្លេង បានថ្លែងអបអរសាទរជាខ្លាំង ។
កម្ពុជាទើបតែក្នុងសម័យដឹកនាំ រាជរដ្ឋាភិបាលបច្ចុប្បន្នដែលនាំសន្តិភាពពេញលេញនេះទេ ដែលគេឃើញថា មានកីឡាករពូកែនិងវៃឆ្លាត និងតែងបានទទួលពានរង្វាន់អន្តរជាតិនិង ការ គោតពកោតសរសើរពីពិភពលោក។