សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៩០ (Video Inside)
សង្គ្រាមឈ្លានពានរបស់រុស្ស៊ីបានឈានចូល ដល់ថ្ងៃទី៩០ហើយ ខណៈក្រុងចំនួនពីរដែលស្ថិតនៅអមដងទន្លេនៅភាគខាងកើតអ៊ុយក្រែន បានស្ថិតក្នុងការវាយ ប្រហារដ៏ខ្លាំងក្លា ពីសំណាក់ទាហានរុស្ស៊ី។
រុស្ស៊ី ក្នុងការធ្វើសង្គ្រាមរយៈពេល៣ខែមកនេះ បានសម្រេចនូវ គោលបំណងរបស់ខ្លួនតិចតួចណាស់ ដោយសារតែការវាយប្រហាររុញច្រានរបស់ទាហាន អ៊ុយក្រែន។
នាពេលនេះ បំណងចង់គ្រប់គ្រងតំបន់ដុនបាស់ នៅមិនទាន់បានសម្រេចឡើយ និងទន្ទឹម គ្នានោះ រុស្ស៊ីកាន់តែស្ថិតក្នុងស្ថានភាពត្រូវប្រឈមនឹងសង្គ្រាមយូរអង្វែង ដែលគេរំពឹងថានឹង មិនអាចទទួលជោគជ័យបានឡើយដោយសារតែសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច មិនអាចឱ្យប្រទេសអ៊ុយក្រែនចាញ់សង្គ្រាមនេះបានឡើយ។
លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍ជុំវិញស្ថានការណ៍សង្គ្រាមឈានចូលថ្ងៃទី៩០ និងស្ថាន ភាពពាក់ព័ន្ធលើសមរភូមិការទូតជាពិ សេសកិច្ចប្រជុំ QUAD ដែលទើបបញ្ចប់ក្នុងប្រទេសជប៉ុន