សម្តេចតេជោត្រៀមបកស្រាយចូលរួមសន្និសីទស្តីពីអនាគតរបស់អាស៊ី (Video Inside)
សម្តេចតេជោ ហ៊ុន សែន ត្រៀមនឹងចូលរួមធ្វើសុន្ទរកថាតាមប្រព័ន្ធវីដេអូក្រោយពេល អញ្ជើញមកដល់កម្ពុជាក្នុងការចូលរួមសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់ អាស៊ី»។
យោងតាមក្រសួងការបរទេសសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់ អាស៊ី» នៃទីក្រុងតូក្យូ ប្រទេសជប៉ុន នឹង ធ្វើរវាងពីថ្ងៃទី២៦និង២៧ឧសភា ឆ្នាំ២០២២។ សន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់ អាស៊ី» នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក»។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសបានបញ្ជាក់ថា សម្តេចតេជោ នឹងថ្លែងផ្តោតលើចំណុច សំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩, ការបន្តដាក់ សម្ពាធលើបរិយាកាសសន្តិសុខសកល, ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហា អំណាចនិងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែក លើវិធានច្បាប់។
សម្តេចតេជោ ក៏នឹងគូសបញ្ជាក់ផងដែរ អំពីផែនការស្តារសេដ្ឋកិច្ចឡើង វិញក្រោយវិបត្តិជំងឺកូវីដ-១៩, កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការ ប្រែប្រួលអាកាសធាតុ និងអំពើភេរវកម្មឆ្លងដែន និងតួនាទីរបស់អាស៊ាន រួមទាំងកម្ពុជា ក្នុង ការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ទ្វីបអាស៊ី និងពិភពលោក។