មន្ត្រីគជបថ្លែងថាការផ្សាយសកម្មភាពឃោសនាគណបក្សភ្លើងទៀនដោយអ្នកនយោបាយ ជាប់បំរាមនឹងស្ថិតក្នុងការស៊ើបអង្កេត (Video Inside)
អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា សកម្មភាពនានារបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែល ជាប់បំរាមធ្វើនយោបាយ ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន អាចនឹងក្លាយជាបញ្ហានាំទៅរកការ ស៊ើបអង្កេត ។
សម្តីថ្លែងព្រមានរបស់លោក ហង្ស ពុទ្ធា បានធ្វើនៅថ្ងៃទី២៥ឧសភានេះ ខណៈអតីតអ្នកដឹកនាំគណបក្សសង្គ្រោះ ដែលជាប់បំរាមធ្វើនយោបាយ បានយករូបភាពនៃយុទ្ធនា ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀន ចែកចាយតាមបណ្តាញសង្គម។
ក្នុងចំណោមអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមនោះ រួមទាំងលោក ស្រី មូរ សុខហួរ ផង ដែលបានចែកចាយសកម្មភាពឃោសនារកសំឡេងឆ្នោតរបស់ គណ បក្សភ្លើងទៀន នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានប្រាប់បណ្តាញ ព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា ការផ្សព្វផ្សាយគ្រប់រូបភាពនូវសកម្ម ភាព របស់គណបក្សភ្លើងទៀន ពីសំណាក់អតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាម ធ្វើនយោបាយ អាចនឹងបង្កផលប៉ះពាល់ ដល់គណបក្សភ្លើងទៀន ព្រមទាំងនឹងក្លាយជា បញ្ហានាំទៅរកការស៊ើបអង្កេត។