ចចកព្រៃខាំអ្នកស្រុក ក្នុងខេត្តកំពង់ឆ្នាំងរបួស៧នាក់ (Video Inside)

មនុស្សយ៉ាងហោច៧នាក់ ត្រូវបានឆ្កែចចកខាំបណ្តាលឱ្យរងរបួសខណៈកំពុងចាប់ចង្រិតនៅ តាមរណ្ដៅដាក់អំពូលក្នុងភូមិព្រែរបោះមួយក្នុងខេត្តកំពង់ឆ្នាំង។ ហេតុការណ៍បាន កើតឡើង នាពេលព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ភូមិស្នោ ឃុំខុនរ៉ង នៃស្រុកបរិបូណ៌។

ពលរដ្ឋដែលត្រូវឆ្កែចចកខាំ ត្រូវបានគេដឹកទៅព្យាបាលក្នុងមន្ទីរពេទ្យអង្អែកស្រុកបរិបូរណ៍។ នេះជាលើកដំបូងហើយ ដែលមានសេចក្តីរាយការណ៍អំពីសត្វឆ្កែចចកខាំអ្នកស្រុកនៅក្នុងភូមិ គ្រាដែលអ្នកស្រុកបានងឿងឆ្ងល់ថាហេតុអ្វីបានជាភូមិដែលគ្រាន់មានព្រៃរបោះសោះ អាច មានឆ្កែចចកនោះចូលមកយាយីក្នុងភូមិបាន?

សាក្សីឃើញហេតុការណ៍បាននិយាយថាក្នុង ពេលដែលប្រជាពលរដ្ឋមួយក្រុមកំពុងនាំគ្នាចាប់ចង្រិតតាមរណ្តៅដាក់អំពូលភ្លើងនោះ ស្រាប់ តែមានសត្វចចកព្រៃមួយក្បាលសម្បុរ ស-លឿង បានស្ទុះចេញពីព្រៃមកខាំលើពួកគេ។ ពល រដ្ឋបាននាំគ្នារត់ចូលមកក្នុងភូមិ និងចចកនោះ បានបន្តដេញខាំ ដែលនាំឱ្យអ្នកភូមិបានលើក គ្នាដេញវាយឆ្កែចចកនោះ រហូតទាល់ស្លាប់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner