ចាប់ជនជាតិចិន៣នាក់និងសារធាតុញៀនជាង៨០គីឡូ (Video Inside)

បុរសជាតិចិន៣នាក់ សារធាតុញៀនជាង៨០គីឡូក្រាមត្រូវបានសមត្ថកិច្ចបង្ក្រាប បាននៅ រាជធានីភ្នំពេញ និងនៅក្នុងក្រុងព្រះសីហនុ។

ជនជាតិចិនទាំង៣ដែលចាប់ខ្លួនពាក់ព័ន្ធនឹង សារធាតុញៀនទាំងនេះ រួមមានឈ្មោះចូស៊្ហីជី CHO SHIH JIE អាយុ ៤២ឆ្នាំ ជាចិនតៃវ៉ាន់,  ឈ្មោះលីហ៊្សី LI ZHI អាយុ ២៧ឆ្នាំ និងឈ្មោះប៉េង ហ្សេងឆេង PENG ZHENGCHENG អាយុ ៣១ឆ្នាំ។

ការបង្ក្រាបជនសង្ស័យគ្រឿងញៀននេះ បានធ្វើកាលពីថ្ងៃទី១៨ឧសភា ដែលក្នុង នោះសារធាតុគ្រឿងញៀនខ្លះ ត្រូវបានរកឃើញនៅក្នុងបន្ទប់ខុនដូបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ, និង២កន្លែងផ្សេងទៀតរកឃើញក្នុងកន្លែងស្នាក់នៅជនសង្ស័យក្នុងក្រុងព្រះ សីហនុ។

ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីការដាក់ទោសទៅតាមច្បាប់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner