តួលេខចាក់វ៉ាក់សាំងឡើងខ្ពស់ជាងម្សិលមិញ (Video Inside)

កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងបើទោះបីជាកម្ពុជាគ្មានការឆ្លងកូវីដ១៩ រយៈពេល ១៨ថ្ងៃ ជាប់គ្នាមកនេះក៏ដោយ ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំង ដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើនដល់ចំនួន ១៥លាន ២ម៉ឺន ៥ពាន់ ៨៣៧ នាក់ ដែលស្មើនឹង ៩៣,៩១ភាគរយ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈ ពេល ២៤ម៉ោង មកនេះបានចំនួន ២ម៉ឺន ៧ពាន់ ១០៤នាក់ ដែលជាតួលេខចាក់កើនឡើងចំ នួន ៥ពាន់ ៨១៣នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៤ សរុបទូទាំងប្រទេសគិតត្រឹមថ្ងៃនេះមានចំនួន ២លាន ៤០ម៉ឺន ៨៧៩នាក់ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ១ម៉ឺន ៤ពាន់ ៩៩៧នាក់ ដែលជាតួលេខចាក់ថយចុះជាងម្សិល មិញចំនួន ១ពាន់ ២០៧នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣សរុប គិតរហូតមកទល់ពេល នេះបានចំនួន ៩លាន ១៣ម៉ឺន ៦ពាន់ ២១៥នាក់ ។

ដោយឡែកការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៤០ម៉ឺន ១ពាន់ ៣១៨នាក់ ដែលស្មើនឹង ៦៥, ៧១ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner