កម្ពុជាធ្វើតេស្តលើមនុស្ស៦នាក់លើកដំបូងរកវីរុសអុតស្វា (Video Inside)

ពលរដ្ឋខ្មែរ៦នាក់ដែលគេសង្ស័យថាមានជម្ងឺអុតស្វា ត្រូវបានគេធ្វើតេស្តនិងមិនបានរកឃើញ ឆ្លងវីរុសនៃជម្ងឺនេះទេ។ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់ថាពលរដ្ឋទាំង៦នាក់ដែលគេបានធ្វើតេស្ត អវិជ្ជមាននោះ រួមមាន៥នាក់ជាមនុស្សពេញវ័យនិងម្នាក់ជាកុមារ ដែលមិនមានប្រវត្តិធ្វើ ដំណើរចេញទៅក្រៅប្រទេសឡើយ។

ប៉ុន្តែនៅពេលដែលរកឃើញថាពួកគេបានចេញរោគសញ្ញាសង្ស័យ ដូចជាកន្ទួល ពងបែកនៅលើស្បែក បាតដៃ បាតជើង និងលើ និងមានគ្រុនក្ដៅ ឡើងកូនកណ្ដុរ ឈឺខ្នង ឈឺសាច់ដុំ ផងទៀតនោះ ត្រូវបានគេប្រញាប់នាំទៅធ្វើតេស្ត ប៉ុន្តែ លទ្ធផលបង្ហាញអវិជ្ជមាន។ កម្ពុជានៅមិនទាន់មានករណីឆ្លងអុតស្វា ដែលជាវីរុសឆ្លងនាំមក ពីក្រៅប្រទេសនោះឡើយ។ ក្រសួងសុខាភិបាលបានថ្លែងថាគេនៅតែបន្តការប្រុងប្រយ័ត្នតាមដាន និងយកចិត្តទុកដាក់បំផុតចំពោះអ្នកធ្វើដំណើរមកពីក្រៅប្រទេសជាពិសេសអ្នកដែលមកពីប្រទេសដែលកំពុងរាតត្បាត ក្នុងនោះរួមមានប្រទេសនៃទ្វីបអាហ្វ្រិក អឺរ៉ុប និងកាណាដា ជាដើម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner