កម្ពុជា២៤ម៉ោងមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)
តួលេខអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជារយៈពេល២៤ម៉ោងនេះ បានស្ថិតក្នុងចំណុច សូន្យជាដដែល ដែលនាំឱ្យការមិនឆ្លងសោះមានចំនួន២៦ថ្ងៃជាប់គ្នាជាបន្តបន្ទាប់។
កម្ពុជាគិតត្រឹមថ្ងៃទី២ខែ មិថុនា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់ ២៦២ករណីជាដដែល, ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន៣ពាន់២០៥នាក់ក្រោយ ការជាសះស្បើយម្នាក់នៅថ្ងៃនេះ។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះពុំមាននោះទេ ដែលឲ្យនាំការ ស្លាប់ សរុប មាន ចំនួន៣ពាន់ ៥៦នាក់ជាដដែល។