ឃាត់ខ្លួនបុរសផ្ទុកគ្រឿងញៀនម្នាក់ក្លែងបន្លំជាព្រះសង្ឃ (Video Inside)
បុរសម្នាក់ដែលបន្លំស្លៀកចីរពព្រះសង្ឃ និងលាក់ទុកនូវ សារធាតុញៀន ត្រូវបានគេឃាត់ខ្លួន នៅក្នុងខេត្តបាត់ដំបងនៅថ្ងៃទី២មិថុនានេះ ក្នុងពេលកំពុងដើរបិណ្ឌបាតរកតែប្រាក់ ក្នុងភូមិហៃ សាន ឃុំជ្រៃ នៃស្រុកថ្មគោល។
អធិការនគរបាលស្រុកថ្មគោលលោកវរសេនីយ៍ទោ សេង លុច បានថ្លែងថាបុរសដែលគ្រងស្បង់ចីពរព្រះសង្ឃនោះ ឈ្មោះ លឹម ចាន់វិបុល អាយុ៣០ ឆ្នាំ ដើរបិណ្ឌបាត្ររកតែលុយ និងមិនទទួលចង្ហាន់នោះទេ ដែលនាំឱ្យមានការសង្ស័យ។
បុរសដើរក្លែងជាសង្ឃនោះ គឺជាអតីតអ្នកស្រុកមកពីឃុំស្រែជាខាងជើង, ស្រុកដងទង់នៃ ខេត្តកំពត។ ថ្នាំញៀនមួយថង់ទម្ងន់០ក្រាម៥៧ ត្រូវគេរកឃើញលាក់ទុកក្នុងខ្លួន។ បុរសរូប នោះក្រោយសាកសួរ បានសារភាពថាគាត់គឺជាអ្នកក្លែងធ្វើសង្ឃដែលបន្លំដើរបិណ្ឌបាត្ររក សុំ បច្ច័យលុយពីអ្នកស្រុក។
សមត្ថកិច្ចនគរបាល បានទាក់ទងជាមួយ ខាងមន្រ្តីធម្មការស្រុកថ្មគោល ដើម្បីមានចំណាត់ការ ខាងផ្នែកសាសនា មុនពេលសមត្ថកិច្ចចាត់វិធានការបន្តតាម នីតិវិធីច្បាប់៕