ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ៖ គណ​ប្រជាជន​កម្ពុជាមាន​ភាពរឹងមាំ គឺ​ដោយសារ​កម្លាំង​សាមគ្គីភាព​ដ៏​ស្អិតរ​មួ​តរបស់​ថ្នាក់ដឹកនាំ និង ​ប្រតិបត្តិ​ករ​គ្រប់​លំដាប់ថ្នាក់​

ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ទទួលបន្ទុក​លើ​ការងារ​យុវជនបាន​បញ្ជាក់ថា គណ​ប្រជាជន​កម្ពុ​ជាមាន​ភាពរឹងមាំ គឺ​ដោយសារ​កម្លាំង​សាមគ្គីភាព​ដ៏​ស្អិតរ​មួ​តរបស់​ថ្នាក់ដឹកនាំ និង​ប្រតិបត្តិ​ករ​គ្រប់​លំដាប់ថ្នាក់ រួម​ជាមួយនឹង​ការគាំទ្រ​លើសលប់​ពី​សំណាក់​ប្រជាជន​ជា​ម្ចាស់​ស្រុក ដែល​បាន​បង្កឱ្យមាន​ឱកាស​ប​ម្រើ កសាង និង​អភិវឌ្ឍ​ប្រទេស​គ្រប់​អាណត្តិ​កន្លងមក​។ ការបញ្ជាក់​នេះ ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ នៅ​ឃុំ​ដារ ឃុំ​ត្រ​មូង ឃុំ​មេមត់ ឃុំ​រូង ឃុំ​ចាន់​មូល ឃុំ​ជាំ និង​ឃុំ​ជាំ​ក្រវៀន ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២​។​

រូបថត៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ៖ គណ​ប្រជាជន​កម្ពុជាមាន​ភាពរឹងមាំ គឺ​ដោយសារ​កម្លាំង​សាមគ្គីភាព​ដ៏​ស្អិតរ​មួ​តរបស់​ថ្នាក់ដឹកនាំ និង ​ប្រតិបត្តិ​ករ​គ្រប់​លំដាប់ថ្នាក់​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​បន្ថែមថា បន្ត​ទៅមុខ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​តេ​ជោ ជា​អ្នកដឹកនាំ​ផ្ទាល់ បាន​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​បង្កើត​នូវ​សមិទ្ធផល​វិជ្ជមាន​ឱ្យបាន​ច្រើន​បន្ថែមទៀត ជាពិសេស​ការបន្ត​ថែរក្សា​សុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​ឥតឈប់ឈរ សម្រាប់​និរន្តរភាព​យូរអង្វែង​ច្រើន​ជំនាន់​តរៀង​ទៅ​។ ដូច្នេះ សូម​បន្ត​មាន​ជំនឿ​ជឿជាក់​លើ សម្តេច​តេ​ជោ ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​គ្រប់​លំដាប់ថ្នាក់ តាមរយៈ​ការបោះ​ឆ្នា​ត​ផ្តល់ឱកាស​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅរក​អភិវឌ្ឍន​ភាពរុងរឿង ស្មើមុខស្មើមាត់​លើ​ឆាក​អន្តជាតិ​ទាំង​ក្នុង​តំបន់ និង​ទូទាំង​សាកលលោក​។

​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ក្នុង​យុទ្ធនា​ឃោសនា​សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ រយៈពេល​១៤ ថ្ងៃនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស ក៏ដូចជា​ក្នុងស្រុក​មេមត់​ផ្ទាល់ បានធ្វើការ​អបអរសាទ​រ​នូវ​សមិទ្ធផល​ដែល​សម្រេចបាន​រួមគ្នា​ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន ជាច្រើន​សន្ធឹកសន្ធាប់​ក្នុង​រយៈកាល ៤៣ ឆ្នាំ​មកនេះ ជាពិសេស​ក្នុងដំណាក់កាល​ដែល​ប្រទេស​បាន​ជួប​នូវ​បញ្ហាលំបាក​ស្មុ​គ្រ​ស្មាញ​បំផុត ជាអាទិ៍ ការរំដោះ​ប្រជាជន និង​ប្រ​ទស​ជាតិ​ចេញពី​ការកាប់សំលាប់​រង្គាល​នៃ​របប​ប៉ុលពត​, ការនាំមក​នូវ​សន្តិភាព​ពេញលេញ​ទូទាំងប្រទេស ដោយបាន​បញ្ចប់សង្គ្រាម​រវាង​ជាតិខ្មែរ​, ហើយ​ដំណាក់កាល​ចុងក្រោយ​នេះ គឺ​បាន​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩ តាមរយៈ​ការផ្តល់សេវា​ព្យាបាល និង​ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​បាន​រហ័ស​ទាន់​ពេលវេលា​។ សក្ខីភាព​នៃ​សមិទ្ធផល​ដែល​សម្រេចបាន​ដ៏​លើសលប់​ទាំងនេះ សរ​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត និង​ធនធាន ដោយ​មិន​គិតពី​អាយុជីវិត និង​ការលំបាក សំដៅ​ធ្វើយ៉ាងណា​អនុវត្ត​តួនាទី និង​ភារកិច្ច បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​ឱ្យបាន​សុខសាន្ត​។​

​ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​គណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ និង​សាខា​បក្ស​ភូមិ ព្រមទាំង​ក្រុមការងារ​ចុះ​មូលដ្ឋាន​គ្រប់​យន្តការ​នៅ​ទូទាំងប្រទេស ដែល​បាន​នៅ​កៀក​ជិតស្និទ្ធ​បម្រើប្រជាជន​ដូច​ភ្លៀងរលឹម ដោយ​មិន​គិតពី​ការនឿយហត់ និង​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ស្នាមញញឹម​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន រហូត​ទទួលបាន​នូវ​ទំនុកចិត្ត​ដ៏​លើសលប់​ក្នុង​គ្រប់​អាណត្តិ​នៃ​ការបោះឆ្នោត​កន្លងមក​៕ ដោយៈ ពល​ជ័យ​

ads banner