នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ /សង្កាត់ អាណត្តិទី៥ កងកម្លាំងនគរបាល រាជធានីភ្នំពេញ បានការពារពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ នា ថ្ងៃ ទី ០៣ ខែមិថុនា ឆ្នាំ ២០២២នេះ កងកម្លាំង នគរបាល រាជធានី ភ្នំពេញ ដឹកនាំ បញ្ជា ផ្ទាល់ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន ដាក់ ពង្រាយ ការពារ តាម គោលដៅ សំខាន់ៗ តាម ផ្លូវ សាធារណៈ នានា ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ ដើម្បី ការពារ ពង្រឹង សន្តិសុខ និង សម្រួល ចរាចរណ៍ ជូន ដល់ គណបក្ស នយោបាយ ដែល ត្រូវ បាន ចូលរួម ធ្វើការ ឃោសនា រក សម្លេង ឆ្នោត នៅ ថ្ងៃ បិទ យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ / សង្កាត់ អ a ណ ត្តិ ទី ៥ ។
ការ ឃោសនា របស់ គណបក្ស នយោបាយ គេ មើលឃើញ ថា បាន ដំណើរការ ក្រោម បរិយាកាស របៀបរៀបរយ រីករាយ និង ទទួល បាន សុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរ ៕ដោយ ៖ ភារ៉ា និងប៊ុនធី







ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕