ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ៤ ខែមិថុនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ពេលវេលានេះតម្រូវឲ្យលោកអ្នកចំណាយពេលវេលាច្រើនយកចិត្តទុកដាក់ជាពិសេសទៅលើការងារដែលអ្នកកំពុងធ្វើ។ ព្យាយាមសិក្សាស្វែងយល់ពីស្ថានភាពដែលនៅជុំវិញខ្លួន ហើយមិនត្រូវវាយតម្លៃស្ថានភាពដែលកើតឡើងថាជារឿងងាយស្រួលនោះទេ។ ក្នុងពេលដែលអ្វីៗដំណើរការល្អប្រសើរ លោកអ្នកក៏អាចប្រឈមមុខនឹងឧបសគ្គមួយចំនួនផងដែរ ដោយរួមទាំងការមើលបំណាំពីមនុស្សដែលនៅក្បែរខ្លួនបំផុត។ ចំពោះការចាកចេញដំណើរបេសកកម្មក្នុងពេលនេះ គួរផ្អាកសិនទើបជាការប្រសើរ ពីព្រោះវានឹងធ្វើឲ្យអ្នកជួបការលំបាកច្រើនជាងងាយស្រួល។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារ ប៉ុន្តែប្រហែលជាអ្នកអាចនឹងប្រឈមមុខនឹងជម្លោះផងដែរ។ យកល្អសូមដើរចេញពីបញ្ហា រក្សាភាពស្ងៀមស្ងាត់ ហើយមិនចាំបាច់ត្រូវបកស្រាយច្រើននោះទេ។ ជាទូទៅលោកអ្នកពិបាកនឹងពន្យល់ពីទឹកចិត្តរបស់ទៅអ្នកដទៃណាស់។ ដូច្នេះយកល្អមិនគួរធ្វើការដើម្បីបំពេញចិត្តអ្នកដទៃ យកចិត្តទុកដាក់លើការងារ ហើយព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីបញ្ចប់ការងារនោះ។ កុំសម្រាកពិសារអាហារយូរពេក និងកុំចំណាយពេលវេលាលើប្រធានបទក្រៅពីការងារប្រយ័ត្នមានការយល់ច្រលំ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកមានភាពលូតលាស់ណាស់ លោកអ្នកអាចបំពេញការងារទាំងឡាយដោយភាពងាយស្រួលណាស់។ នៅរវាងពេលព្រឹក អ្នកអាចនឹងជួបប្រទះនឹងភាពលំបាកខ្លះ ប៉ុន្តែមិនគួរបោះបង់គោលបំណងណាមួយក្នុងពេលនេះនោះទេ ពីព្រោះអ្វីដែលអ្នកកំពុងធ្វើ ហើយផ្លូវដែលអ្នកកំពុងដើរជាផ្លូវដែលជោគជ័យណាស់។ បន្ថែមពីលើនេះ អ្នកគួរតែចូលទៅកៀកនឹងថ្នាក់លើ ប៉ុន្តែការគ្រប់គ្រងពាក្យសំដីជាអ្វីដែលអ្នកត្រូវតែធ្វើ។ ថ្ងៃនេះ សូមលោកអ្នកពិនិត្យតាមដានឳកាសដែលមាននៅទិសបស្ចឹម ពីព្រោះវាឳកាសដែលមានភាពជោគជ័យយូរអង្វែង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកយកចិត្តទុកដាក់ក្នុងការរៀបចំគម្រោងផែនការ។ ពិនិត្យតាមដានរាល់ភាពប្រែប្រួល ពីព្រោះស្ថានភាពប្រែប្រួលនៅខាងក្រៅទាំងនេះមិនមែនត្រឹមតែទាក់ទងនឹងដំណើរការការងារនោះទេ ប៉ុន្តែអាចមានលទ្ធភាពរំខានដល់ទឹកចិត្ត និងការសម្រេចចិត្តរបស់អ្នកផងដែរ។ ព្យាយាមរក្សាគំលាតពីស្ថានភាពអវិជ្ជមាន ឬស្ថានភាពមុខពីរទាំងឡាយ។ ភាពត្រឹមត្រូវ ប្រហែលជាជម្រើសដែលមានប្រសិទ្ធភាពដែលអ្នកត្រូវតែបំពេញក្នុងពេលនេះ។ ក្រៅពីនេះ លោកអ្នកអាចទទួលបានភាពរស់រវើកក្នុងកិច្ចការងារ និងទំនាក់ទំនង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលវេលានេះមានអំណោយផលបំផុតសម្រាប់ការធ្វើទំនាក់ទំនងតូចធំនានា។ អ្នកអាចធ្វើឲ្យមនុស្សនៅក្បែរខ្លួនពេញចិត្តនឹងការងាររបស់អ្នក។ ចំពោះលោកអ្នកដែលជាអាជីវករ គឺមានលទ្ធភាពពេញលេញដើម្បីបង្ហាញគម្រោងផែនការអាជីវកម្ម ការតាំងបង្ហាញផលិតផល និងគោលបំណងនៃជំនួយរបស់ខ្លួនបានយ៉ាងពេញលេញ។ លោកអ្នកក៏អាចទទួលបានប្រាក់ចំនេញ បន្ថែមទៅលើការសន្សំសំចៃប្រចាំខែបានយ៉ាងងាយស្រួល។ ផ្ទុយពីភាពប្រែប្រួលនេះ ប្រហែលជាអ្នកអាចនឹងមានបញ្ហាសុខភាពខ្លះ ដូច្នេះសូមថ្លឹងថ្លែងឲ្យមានស្មើគ្នារវាងការងារ និងសុខភាព។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទំនាក់ទំនងក្នុងការងាររបស់អ្នកហាក់រំខានចិត្តអ្នកខ្លាំងណាស់។ ភាពស្មោះត្រង់អាចនៅឆ្ងាយពីដៃរបស់អ្នកណាស់។ អ្វីៗដែលអ្នកធ្វើនៅក្នុងពេលនេះត្រូវតែមានការពិចារណាឲ្យបានត្រឹមត្រូវ ហើយក៏មិនគួរបណ្តោយខ្លួនឲ្យជឿពេកដែរ ប្រយ័ត្នការចាញ់បោកគេ។ ផ្ទុយពីនេះ ប្រសិនបើអ្នកមានបំណងចាកចេញពីស្ថានភាពចាស់នៅពេលនេះ ប្រហែលជាអ្នកត្រូវប្រឈមនឹងស្ថានភាពប្រែប្រួលច្រើន ប៉ុន្តែនេះមិនមែនថាអ្នកមិនអាចផ្លាស់ប្តូរបាននោះទេ គឺគ្រាន់តែអ្នកត្រូវមានគោលដៅឲ្យបានច្បាស់បំផុត។ ក្រៅពីនេះ ភាពអត់ធ្មត់ និងការព្យាយាមជាជម្រើសដែលមានប្រសិទ្ធភាពបំផុត។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនមានឳកាសច្រើនក្នុងការទទួលបានការតម្លើងប្រាក់ឧបត្ថម្ភ ឬការតម្លើងឋានៈ ប៉ុន្តែលក្ខខណ្ខគឺថាអ្នកមិនអាចខុសឆ្គងក្នុងការបង្ហាញចិត្តពាក្យសំដី អាកប្បកិរិយាដែលសមរម្យជាដាច់ខាតុ។ទាំងនេះមានន័យថា ឳកាសរបស់អ្នក កំពុងស្ថិតនៅលើចំណាត់ការរបស់អ្នកខ្លួនឯង។ ចំពោះលោកអ្នកដែលជាអាជីវកររំពឹងថាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូជំនួញ និងអថិតិជន។ លោកអ្នកនឹងទទួលបានប្រាក់ចំនេញ និងស្ថានភាពប្រសើរក្នុងការអាជីពដ៏យូរអង្វែង។ ក្រៅពីនេះ លោកអ្នកគួរតែបង្ហាញក្តីស្រលាញ់ និងការគោរពឲ្យបានច្រើន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងសម្រចគោលដៅយ៉ាងពេញចិត្ត ដូច្នេះមិនចាំបាច់មានការស្ទាក់ស្ទើរនឹងព្រឹត្តិការណ៍ ឬពត៌មានផ្សេងៗដែលបានកើតឡើង។ លោកអ្នកក៏រំពឹងថាទទួលបានដំណឹងដ៏រីករាយដែលអ្នកកំពុងរងចាំផងដែរ ហើយចំពោះទំនាក់ទំនងផ្ទាល់ខ្លួន ហាក់មានភាពផ្អែមល្អែម និងរស់រវើកណាស់។ ស្ថានភាពវិជ្ជមានក្នុងពេលនេះ ហាក់បំពេញរាល់បំណងប្រាថ្នា និងគោលដៅរបស់អ្នកបានទាំងអស់។ អាស្រ័យហេតុនេះ ប្រហែលជាអ្នកគួរតែអាចសម្រាកបានច្រើន ហើយមានអំណរចំពោះការខិតខំប្រឹងប្រែងកន្លងមក។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលក្នុងការចរចា ការថ្លែងសន្ទរកថា និងការបង្ហាញគោលដៅនៃអាជីពទាំងឡាយរបស់អ្នក។ រាល់ឧបសគ្គហាក់រលាយបាត់ចេញពីផ្លូវរបស់អ្នក ដែលធ្វើឲ្យអ្នកមានលទ្ធភាពពេញលេញបំពេញរាល់ក្តីស្រមៃ និងផែនការដែលបានរៀបចំ។ ក្នុងរវាងពេលព្រឹក ប្រហែលជាអ្នកគួរព្យាយាមចាប់យកឪកាសល្អៗឲ្យបានច្រើន ពីព្រោចាប់ពីពេលថ្ងៃទៅឳកាសល្អហាក់មានការចុះខ្សោយ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមកំណត់ដែនរបស់ខ្លួន កុំធ្វើឲ្យមានការខកចិត្តទៅដល់មិត្តរួមការងារជាដាច់ខាត ពីព្រោះវាជាឧបសគ្គនៃភាពចម្រើនលូតលាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកចាកចេញពីស្ថានភាពអវិជ្ជមានទាំងអស់។ ភាពចម្រើនលូតលាស់របស់អ្នកមានទំហំធំធេងណាស់ក្នុងពេលនេះ ប៉ុន្តែប្រហែលជាទឹកចិត្តរបស់អ្នកកំពុងរងឥទ្ធិពលអវិជ្ជមានពីអតីត។ សូមលោកអ្នកចងចាំថា កំហុសអតីតមិនគួរមានឥទ្ធិពលលើការងារបច្ចុប្បន្ននោះទេ។ ជាការពិតវាអាចជាមេរៀន ប៉ុន្តែវាមិនគួរជាឧបសគ្គរឹងស្ទះផ្លូវចិត្តរបស់អ្នកទេ។ លើសពីនេះ ប្រហែលជាទំនាក់ទំនងស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍រវើរវាយមកលើជីវិតរបស់អ្នក និង អាចប៉ះពាល់ការងារ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកប្រហែលជាមិនអាចធ្វើការប្រាស្រ័យទាក់ទងរវាងមនុស្សក្នុងក្រុមការងារ និងថ្នាក់លើបានល្អនោះទេ។ សូមបដិសេធការរិះគន់ ហើយគួរបញ្ចេញយោបល់របស់អ្នកក្នុងទម្រង់ត្រឹមត្រូវបំផុត។ ហោរាសាស្រ្តថ្ងៃនេះណែនាំលោកអ្នកកុំឲ្យឆ្លើយតបនឹងការវាយប្រហាររបស់មិត្តភក្តិរួមការងារ ក៏ដូចជាអតិថិជន។ នៅចុងបញ្ចប់ការងារថ្ងៃនេះស្ថានភាពតានតឹងនឹងរសាយចុះទៅវិញ ដូច្នេះវាមិនមែនជាហេតុផលដែលគួរព្រួយបារម្ភពេកនោះទេ។ ក្រៅពីនេះ សូមលោកអ្នកប្រុងប្រយ័ត្នឲ្យបានច្រើនបំផុតលើការធ្វើដំណើរជិតឆ្ងាយ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអ្នកឲ្យបដិសេធលើការប្រើអារម្មណ៍ ពិសេសទៅលើការសម្រេចចិត្តក្នុងអាជីព។ ចំពោះកំហុសថ្ងៃនេះមានឥទ្ធិពលយូរអង្វែង ដូច្នេះសូមកុំបណ្តោយឲ្យកំហុសណាមួយមកបំផ្លាញការងាររបស់អ្នកជាដាច់ខាត។ ការគិតគូរ និងវាយតម្លៃ ដោយយោងទៅលើពត៌មានពិតនឹងជួយបញ្ចៀសបញ្ហាស្ទើរទាំងស្រុងក្នុងថ្ងៃនេះ។ ក្នុងនោះដែរ ប្រហែលជាមនុស្សដែលនៅជុំវិញអ្នកមិនសូវយល់ស្របតាមយោបល់ ឬជួយជ្រោមជ្រែងយកអាសារអ្នកនោះទេ ដូច្នេះមិនគួររំពឹងច្រើនពេកទេ។ បន្ថែមពីនេះ សូមចាត់ចែង ការងាររបស់អ្នកឲ្យទាក់ទងជិតស្និទ្ធជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗ។
ចំណាំ៖
ឆ្នាំទាំង៤ ខាល មមី មមែ វក រាសីឡើងខ្ពស់ត្រដែត។ រាល់បំណងប្រាថ្នាក្នុងអាជីពរបស់អ្នកត្រូវបានបំពេញ។ ជាពិសេសរាល់ការចរចានឹងទទួលបានការគាំទ្រ និងភាពជោគជ័យធំ។