គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងប្រជុំវិសាមញ្ញពីរថ្ងៃ នៅខែក្រោយ
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្ស នៅថ្ងៃសៅរ៍ និងអាទិត្យ ទី0៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ (រយៈពេលពីរថ្ងៃ) នៅវិមាន៧មករា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលនៅថ្ងៃទី0៧ ខែមិថុនា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលទាំងអស់ មេត្តាជ្រាបថា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលបានសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្ស នៅថ្ងៃសៅរ៍ និងអាទិត្យ ទី0៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ (រយៈពេលពីរថ្ងៃ) នៅវិមាន៧មករា។ អាស្រ័យហេតុនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ មេត្តាជ្រាប និងត្រៀមលក្ខណៈ អញ្ជើញចូលរួមកុំបីខាន។ (ខុទ្ទកាល័យនឹងធ្វើលិខិតអញ្ជើញជាផ្លូវការនៅពេលក្រោយ)៕
