ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះសូមចំណាយពេលវេលាដោះស្រាយការងារកកកុញទាំងឡាយ។ អ្នកអាចខកខានការផ្តល់ជូនដ៏មានអត្ថប្រយោជន៍ ដោយសាកាតព្វកិច្ចដែលមិនបានបំពេញ។ បើទោះបីជាយ៉ាងនេះ លោកអ្នកដែលមានអាជីពទាក់ទងនឹងផ្នែកសិល្បៈ ដូច្នេះសូមព្យាយាមធ្វើការទាក់ទងនឹងសិល្បៈ ឬការបង្កើតគំនិតច្នៃប្រឌិតនានា។ ក្នុងនោះប្រសិនបើអ្នកចង់និយាយបញ្ចុះបញ្ចូលមនុស្សនៅក្បែរខ្លួន និងសូម្បីតែដៃគូក្តីគឺអាចធ្វើទៅបាន។ ប៉ុន្តែសូមកុំមានចិត្តឆេវឆាវ គួរតែអត់ធ្មត់ឲ្យបានច្រើនបំផុត។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់របររកស៊ីរបស់លោកអ្នកក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ ព្រមទាំងអតិថិជនដែលគួរឲ្យទុកចិត្ត។ ចំពោះបុគ្គលិករដ្ឋ និងឯកជននឹងទទួលបានការតម្លើងតួនាទី ក៏ដូចជាប្រាក់បៀវត្សរ៍បន្ថែមផងដែរ។ រាល់បញ្ហារបស់អ្នកនឹងទទួលបានការដោះស្រាយ ដូច្នេះចូរមានសេរីភាពក្នុងការបន្តផែនការរបស់អ្នក ហើយសំខាន់បំផុតសូមកុំប្រញាប់ប្រញលលើកិច្ចការណាមួយឡើយ។ ក្នុងនោះប្រសិនបើលោកអ្នកមានលទ្ធភាពចាកចេញពីស្ថានភាពបច្ចុប្បន្ននោះឳកាសជាច្រើននឹងកើតឡើងចំពោះអាជីពរបស់អ្នកផងដែរ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។ លោកអ្នកត្រូវចាប់យកឳកាសដែលមានក្នុងថ្ងៃនេះ ហើយធ្វើយ៉ាងណាកុំបណ្តោយទុកឲ្យវារបូតបាត់បង់ទៅវិញដោយភាពខ្ជិលច្រអូស ឬមើលងាយស្ថានការណ៍។ ប្រសិនបើមានលទ្ធភាព កុំបដិសេធការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មី ព្រោះរាសីការងារថ្ងៃនេះផ្តល់ជូននៅភាពរីកចម្រើនយូរអង្វែង។ ដោយឡែក លោកអ្នកនៅតែមានលទ្ធភាពពេញលេញក្នុងការកែប្រែរបត់ការងារ ការបង្ហាញគំនិតផ្ទាល់ខ្លួន និងការផ្លាស់ប្តូរទីកន្លែងការងារ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចបានតាមក្តីបំណងទេ តែសូមកុំបាក់ទឹកចិត្ត ប៉ុន្តែគួរចំណាយពេលបន្តិចវាយតម្លៃផែនការអនុវត្ត។ ក្នុងនោះដែរ សូមព្យាយាមគ្រប់គ្រងពត៌មាន និងអាថកំបាំងនៃវិធីសាស្រ្តការងារ។ ហើយប្រសិនបើអ្នកទទួលបានដំណឹងនានាសូមកុំទាន់មានការភ្ញាក់ផ្អើល គួរវាយតម្លៃឲ្យបានុម៉ត់ចត់សិន ពីព្រោះស្ថានភាពថ្ងៃនេះអាចនាំឲ្យអ្នកត្រូវគេបោកប្រាស់។ ក្នុងនោះសូមគ្រប់គ្រងការជឿទុកចិត្តមនុស្សនៅក្បែរខ្លួន ប៉ុន្តែមិនមែនឲ្យលោកអ្នកបង្កើតការសង្ស័យដោយគ្មានមូលដ្ឋាននោះទេ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកទទួលបានលាភសំណាងណាស់។ មនុស្សទាំងឡាយដែលនៅក្បែរអ្នកមិនអាចគេចចេញពីអ្នកបានទេ ពួកគេជឿទុកចិត្ត អាណិតស្រលាញ់ និងជួយជ្រោមជ្រែងអ្នកដោយភាពស្មោះត្រង់។ ចំពោះការដាក់ចេញគម្រោងការងារសំខាន់ៗគួរតែនឹងជាជម្រើសដ៏ប្រសើរក្រៃលែង។ ចូរកុំខ្លាចរអានឹងការបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ក៏ដូចជាបំពេញក្តីស្រមៃរបស់ខ្លួន ពីព្រោះលោកអ្នកអាចមានលទ្ធភាពពេញបរិបូណ៍ដើម្បីកែប្រែស្ថានភាពតានតឹងឲ្យទៅជាល្អប្រសើរបានយ៉ាងងាយស្រួល។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ សូមរងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារ ពីព្រោះលោកអ្នកអាចសម្រេចការងារនានាតាមការគ្រោង ឬអាចទទួលបានការតម្លើងប្រាក់ខែផងដែរ។ លាភសំណាងរបស់អ្នកច្រើនតែមកពីឆ្ងាយ និងស្ថិតនៅក្នុងទិសនិរតី ដូច្នេះសូមពិនិត្យវាយតម្លៃលទ្ធភាពផ្សេងៗដែលមកពីទិសនេះ។ ដោយឡែក ការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងការអនុគ្រោះ។ លើសពីនេះ លោកអ្នកមិនគួរបង្កើតកំហុសព្រោះភាពយល់ច្រលំនោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមផ្តោតការយកចិត្តទុកដាក់ទៅលើការងារប្រចាំថ្ងៃរបស់អ្នក។ ពេលនេះក៏មិនមែនជាពេលវេលាសម្រាប់ដោះស្រាយបញ្ហាចាសស់ថ្មីនោះទេ។ អាចជីពរបស់លោកអ្នកមិនមានការប្រែប្រួលធំដុំនោះទេ ដុច្នេះសូមធ្វើការងារទៅតាមកាលវិភាគ និងគម្រោងផែនការ។ ក្នុងនោះដែរ មិនចាំបាច់បង្ខំខ្លួនដោយធ្វើការលើសម៉ោងនៅក្នុងការិយាល័យនោះទេ លើកលែងតែការងារសំខាន់។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលសម្រាប់ភាពរស់រវើក និងគំនិតឆ្លាតវៃ។ ជាទូទៅ អ្នកនឹងអាចបង្ហាញគោលគំនិតរបស់អ្នកបានដោយពេញលេញ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលដ៏ប្រសើរលើការពិភាក្សា ដូច្នេះសូមប្រើប្រាស់ពេលនេះធ្វើការងារដែលអ្នកបានគ្រោងទុក។ ដោយឡែកទាក់ទងនឹងលាភសំណាងខាងលុយកាក់គឺមិនសូវមានច្រើននោះទេ ហេតុនេះបោះទុនលុយកាក់ច្រើន ប្រហែលមិនអាចទទួលផលតាមបំណងទេ។ ធ្វើយ៉ាងណាប្រតិបត្តិការការងារដោយសកម្មភាពសាម័ញ្ញ ជៀសវាងការរំជើបរំជួល។ នៅក្នុងថ្ងៃនេះអ្នកអាចរំខានតិចតួច ប៉ុន្តែក៏អាចដោះស្រាយបាន លើកលែងតែបញ្ហាជម្លោះ។ ទន្ទឹមនឹងនោះ សូមគ្រប់គ្រងពាក្យសំដី។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញតាមក្តីប្រាថ្នាទេ។ ចំពោះលោកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាពស្មុគ្រស្មាញលើទំនុកចិត្ត និងការងារច្រើនដែលមិនទាន់មានលទ្ធភាពអាចជម្រះ ដោះស្រាយឲ្យបានរួចរាល់។ លើសពីនេះ ការឈ្លោះប្រកែក ការយល់ច្រលំរវាងមនុស្សរួមការងារអាចនឹងកើតឡើងក្នុងកំរិតខ្ពស់ ដូច្នេះសូមកុំបាក់ព័ន្ធនឹងការងារ ឬផលប្រយោជន៍របស់អ្នកដទៃឡើយ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការយល់ដឹងពីបញ្ហាបានយ៉ាង រហ័ស។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចសម្រេចការងារបានល្អ ប៉ុន្តែសូមកំណត់ការងារនោះឲ្យនៅក្នុងទំហំតូចល្អជាងការចាប់យកការងារធំ។ សូមជៀសវាងប្រធានបទដែលស្រួចស្រាវ ពីព្រោះវាជាប្រភពនៃកំហុស។ ក្នុងនោះសូមកុំចូលខ្លួនក្នុងការដោះស្រាយបញ្ហា ពីព្រោះវាមិនមែនជាពេលវេលាល្អបំផុតក្នុងការដោះស្រាយបញ្ហានោះទេ។ ជម្លោអាចនឹងកើតឡើង។ សូមលោកអ្នកយកចិត្តទុកដាក់លើការងារ សូម្បីតែជាការងារតូចតាចក្តី។ អាជីពរបស់អ្នកនឹងកើនឡើង ប្រសិនបើអ្នកជឿជាក់លើខ្លួនឯង។ ប្រការគួរចងចាំ គឺលោកអ្នកអាចមានអារម្មណ៍ក្តៅក្រហាយ ដូច្នេះសូមព្យាយាមគ្រប់គ្រងអារម្មណ៍។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះអ្នកនឹងអាចបំពេញការងារទំាងឡាយដោយបំណងប្រា្នថា។ បញ្ហាតូចតាចមិនអាចបញ្ចប់បំណងប្រាថា្ននេះបានទេ។ លោកអ្នកក៏អាចធ្វើការពិភាក្សាចរចាលើការងារតូចធំដោយសេរី។ នៅរយ់ថ្ងៃនេះអ្នករំពឹងថានឹងទទួលលបានពត៌មានដែលភ្ញាក់ផ្អើល ដូច្នេះសូមត្រៀមខ្លួនឲ្យបានល្អ។ ក្រៅពីនេះ លោកអ្នកអាចសម្រប និងមានដំណោះស្រាយល្អទាក់ទងនឹងការធ្វើទំនាក់ទំនង ដូច្នេះសូមប្រញាប់ប្រញាលកុំឲ្យឳកាសកន្លងផុតទៅ។ ផ្ទុយទៅវិញ កុំដើរចេញពីគម្រោងផែនការ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រយៈពេលនេះមិនអំណោយផលសម្រាប់ការផ្លាស់ប្តូរការងារ។ អ្នកប្រហែលជាមិនអាចចូលរួមក្នុងក្រុមថ្មីបានទេ ហើយក៏មិនអាចរកភាសាសាម័ញ្ញធ្វើទំនាក់ទំនងជាមួយបុគ្គលិក និងថ្នាក់លើបានទេ។ សូមរលឹកថាគន្លឹះនៃភាពជោគជ័យរបស់អ្នក គឺការឧស្សាហ៍ព្យាយាម និងការខំប្រឹងប្រែង។ ដូច្នេះហើយសូមកុំមានការរំខានដោយគំនិតហួសហេតុ ពីព្រោះសូម្បីតែក៏អាចកាត់បន្ថយផលិតភាពការងាររបស់អ្នកបានយ៉ាងច្រើនផងដែរ។ ក្រៅពីនេះ សូមព្យាយាមយល់ពីមនុស្សនៅក្បែរអ្នក។
ចំណាំ៖
ឆ្នាំទាំង៤ ឆ្លូវ រោង ម្សាញ់ ច រាសីឡើងខ្ពស់ត្រដែត។ លោកអ្នករំពឹងថាទទួលបានជោគជ័យខ្ពស់បំផុតក្នុងពេលនេះ។ រាល់បំណងប្រាថា្នទាំងឡាយនឹងបានជោគជ័យ។