អប្សរាព្រឹកនេះ ០៨ មិថុនា ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

មាតិការព្រឹក នា-២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

D1  ក្រសួងធនធនទឹក បញ្ជាក់ថា  ចាប់ពីថ្ងៃទី៨-១៤ ខែមិថុនា, អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយលំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕..ឃ្លីប…

D2  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  នឹងប្រកាសលទ្ធផលបឋមអំពីចំនួនអាសនៈ និងសំឡេងឆ្នោត ដែលគណបក្សនយោបាយទទួលបាន នៅថ្ងៃនេះ ។…អានផ្ទាល់ (ដោយ៖សេឌី)

D3  អង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព សង្កេតឃើញថា ការបោះឆ្នោតនៅកម្ពុជាពុំមានការគំរាមកំហែង គាបសង្កត់ និងអំពើហិង្សាឡើយ ។…អានផ្ទាល់ (ដោយ៖សេឌី)

D5   សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានសម្រេចលើកពេលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានគ្រោងធ្វើឡើងពីថ្ងៃទី៩-១០ ខែកក្កដា នៅវិមាន៧មករានោះ ទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះវិញ ។…អានផ្ទាល់ (ដោយ៖សេឌី) ចប់

D6  សម្តេចពិជ័យសេនា ទៀ បាញ់ នឹងទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ នៅថ្ងៃទី១០-១២ ខែមិថុនា នៅប្រទេសសិង្ហបុរី ។…អានផ្ទាល់ (ដោយ៖សេឌី)

D7  ក្រសួងការបរទេស ប្រកាសលទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទរវាង ប្រមុខការទូតកម្ពុជា និងប្រមុខការទូតអូស្ត្រាលីថ្មី៕…អានផ្ទាល់

វគ្គទី២

BH1 -ព្រឹទ្ធសភា ទទួលជំនួយសម្ភារវេជ្ជសាស្រ្ត ពីអង្គការចែករំលែក សង្រ្គោះអាយុជីវិតសកល ៕ …អានផ្ទាល់…

BH2 -សារសម្លេងណែនំា របស់លោកជំទាវ ឱ វណ្ណឌីន ដើម្បីចូលរួមអបអរសាទរ ទិវាពិភពលោក សុវត្ថិភាពចំណីអាហារ ក្រោមប្រធានបទ ចំណីអាហារ មានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរទ្បើង ៕ …ឃ្លីប…

BH6 -បញ្ជាការដ្ឋានសឹករងកំពង់ធំ ប្រជុំប្រគល់ភារកិច្ចជូនក្រុមការងារ និងក្រុមគ្រូពេទ្យ ត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៥ ជូនកងទ័ព គ្រួសារកងទ័ព និងអតីតយុទ្ធជន ៕…ឃ្លីប…

SB1 -អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែង ជាង៣០០កន្លែង និងអគារខ្ពស់ៗ ជាង ១.៦០០អគារ៕ …ឃ្លីប…

វគ្គទី៣៖

D4  រដ្ឋមន្រ្តីក្រសួងអប់រំ ជួបពិភាក្សាការងារ និងផ្លាស់ប្តូរអនុស្សរណៈ នៃការយោគយល់ ជាមួយវិទ្យាស្ថាន TUX Global ។…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)

BH4- អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោកជំទាវអ្នកតំណាងរាស្ត្រ បានដឹកនាំក្រុមការ ចុះសាកសួរសុខទុក្ខដល់ ក្មេងកំព្រា ៥នាក់ ដែលត្រូវបានម្តាយ ស្លាប់ចោល ៕ …អានផ្ទាល់…

BH5 ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តសៀមរាប ថ្លែងការកោតសរសើរ ដល់កងកម្លំាងប្រដាប់អាវុធ ដែលការពារ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ សន្តិសុខ ក្នុងអំទ្បុងពេលបោះឆ្នោត បានល្អជូនពលរដ្ឋ ៕ …អានផ្ទាល់…

152 «ប៉ាខឹម» ម្ហូបកាត់ឡាវដ៏ពេញនិយមរបស់អ្នកខេត្តក្រចេះនិងស្ទឹងត្រែង

ស្រដៀងនឹងផ្អករឺត្រីប្រៃដែរ តែរបៀបធ្វើរឺចាវមានលក្ខណៈខុសគ្នាបន្តិចបន្តួច។ នៅពេលញ៉ាំ​គេបកស្រកាត្រីចេញ​ រួចយកតែសាច់ត្រីលាយជាមួយគ្រឿងផ្សំដូចជា ម្ទេស ស្ករ ប៊ីចេង ក្រូចឆ្មារ ហើយទទួលទានផ្ទាប់នឹងអន្លក់។ នេះគឺជាមុខម្ហូបមួយប្រភេទដែលមានឈ្មោះថា «ប៉ាខឹម»។ តើប៉ាខឹមមានរសជាតិបែបណា និងឆ្ងាញ់កម្រិតណាសូមទស្សនាបទយកការណ៍ដូចតទៅ៖…ឃ្លីប…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1  រុស្ស៉ី ព្យួរកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្លូវសមុទ្រជាមួយជប៉ុន៕…អានផ្ទាល់

G2  អាល្លឺម៉ង់ បញ្ជាក់ថា មនុស្ស ២នាក់បានស្លាប់បន្ទាប់ពីមានការបាញ់ប្រហារនៅក្នុងផ្សារទំនើបមួយកន្លែង

G3  រដ្ឋញូយ៉ករបស់អាមេរិក សម្រេចរឹតបន្តឹងច្បាប់ សម្រាប់ការទិញកាំភ្លើង

G4  ឥណ្ឌាប្រកាសជោគជ័យ ក្នុងការធ្វើតេស្តមីស៉ីលផ្លោង Agni-4 ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

G5  អ៊ុយក្រែន៖ ចំនួនប្រជាជននៃទីក្រុង Mariupol បានធ្លាក់ចុះរហូតដល់បួនដង

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner