មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ប្រកាសជ្រើសរើសសិក្ខាកាមចូលរៀនដោយឥតគិតថ្លៃ លើជំនាញឆុងកាហ្វេ(Barista)។
គណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ក្រោមកិច្ចសហការជាមួយអង្គការ SwissContact សូមប្រកាសជ្រើសរើសសិក្ខាកាម ចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ លើជំនាញឆុងកាហ្វេ(Barista) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ខែមិថុនា ឆ្នាំ២០២២ ដោយសិក្សាផ្ទាល់នៅមន្ទីរទេសចរណ៍ខេត្ត។ វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានផ្តោតលើការសិក្សាទ្រឹស្តី និងអនុវត្តផ្ទាល់ជាមួយគ្រូបង្គោលអាស៊ានលើជំនាញសំខាន់ៗរួមមាន៖
១៖ តួនាទីជាអ្នកឆុងកាហ្វេ
២៖ យល់ដឹងពីការប្រើប្រាស់សម្ភារៈឧបទ្ទេស សម្រាប់ជំនាញឆុងកាហ្វេ
៣៖ យល់ដឹងពីគ្រឿងផ្សំ ការថែទាំសម្ភារៈ និងម៉ាស៊ីនឆុងកាហ្វេ
៤៖ ប្រភព និងប្រភេទគ្រាប់កាហ្វេ
៥៖ ការអនុវត្តផ្ទាល់ជំនាញឆុងកាហ្វេ
៦៖ បញ្ជីរូបមន្តនៃការឆុងកាហ្វេ
៧៖ ដំណើរការបើក/បិទហាងកាហ្វេ។
សិក្ខាកាមដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរៀនតាមរយៈ៖ https://ee.kobotoolbox.org/x/UlPiLaMD
ឬទំនាក់ទំនង៖
លោក ម៉ៃ មេត្តា 0979955275 / 078995527
កញ្ញា ប៊ុន សុវណ្ណា 0888293844 ។ ចាន់ វិចិត្រ
