កិច្ចប្រជុំ​សន្និបាត​វិសាមញ្ញ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​លើក​ពេល​ទៅធ្វើ​នៅ​ថ្ងៃទី​១៦-១៧ ខែកក្កដា​វិញ

ភ្នំពេញ​៖ គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល បានសម្រេច​កោះប្រជុំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​វិ​សាម​ញ្ញរបស់គណបក្ស​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ទី​0៩ និង​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ នៅ​វិមាន​៧​មករា​។ ប៉ុន្តែ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវបាន​លើក​ពេល​ទៅធ្វើ​នៅ​ថ្ងៃទី១៦-១៧ ខែកក្កដា​ឆ្នាំ​២០២២​វិញ​។ ​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​កណ្តាល​នៅ​ថ្ងៃទី0៨ ខែមិថុនា ឆ្នាំ​២០២២​។​

សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​កណ្តាល សូម​គោរព​ជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​កណ្ដាល​ទាំងអស់ មេត្តា​ជ្រាបថា គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​បានសម្រេច​លើក​ពេល​ប្រជុំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​វិសាមញ្ញ​របស់​គណបក្ស​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​0៩ និង​ទី​១០ ខែកក្កដា ឆ្នាំ​២០២២​ នៅ​វិមាន​៧​មករា ទៅធ្វើ​នៅ​ថ្ងៃ​សៅរ៍ ​ទី​១៦ ​និង​ថ្ងៃអាទិត្យ​ ទី​១៧ ខែកក្កដា ឆ្នាំ​២០២២​វិញ ​នៅ​វិមាន​៧​មករា​។​

អាស្រ័យហេតុនេះ សូម​សម្តេច ឯកឧត្តម លោកជំទាវ មេត្តា​ជ្រាប និង​ត្រៀមលក្ខណៈ អញ្ជើញ​ចូលរួម​កុំបី​ខាន​។ (​ខុទ្ទកាល័យ​នឹងធ្វើ​លិខិតអញ្ជើញ​ជា​ផ្លូវការ​នៅពេល​ក្រោយ​)៕​
ដោយ​៖​ពល​ជ័យ

ads banner