NATO ចូលរួមធ្វើសមយុទ្ធយោធាជើងទឹកជាមួយហ្វាំងឡង់ និងស៊ុយអែតនៅតំបន់សមុទ្របាល់ទិក

ហែលស៊ិនគី ៖ អង្គការណាតូ នៅថ្ងៃអង្គារសប្តាហ៍នេះ កំពុងធ្វើសមយុទ្ធយោធាជើងទឹកប្រចាំឆ្នាំនៅសមុទ្របាល់ទិក ដោយមានការចូលរួមពីស៊ុយអែត និងហ្វាំងឡង់ ដែលបានដាក់ពាក្យសុំចូលជាសមាជិកសម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ កាលពីខែមុន។

ស្របពេលជាមួយគ្នានេះដែរ អង្គការណាតូបានគូសបញ្ជាក់ថា សមយុទ្ធយោធាជើងទឹកខាងលើ ធ្វើឡើងមានគោលដៅបង្កើនសមត្ថភាពឆ្លើយតប ដែលធ្វើឡើងជាពិសេសដើម្បីការពារសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរឆ្លងកាត់សមុទ្របាល់ទិក។

បើតាមអង្គការណាតូ សមយុទ្ធនេះបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ ហើយមិនទាក់ទងដោយផ្ទាល់ទៅនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ។ សមយុទ្ធនេះទៀតសោត កងកម្លាំងអាមេរិកបានអនុវត្តការចុះចតយន្តហោះចម្បាំងនៅលើកោះ ហ្គតលែន (Gotland) របស់ស៊ុយអែត ខណៈដែលសមយុទ្ធបោសសម្អាតមីន ក៏ដូចជាសមរភូមិត្រាប់តាមការវាយប្រហារដោយនាវាមុជទឹករបស់សត្រូវ ក៏ត្រូវបានគ្រោងទុកផងដែរ។

គួរបញ្ជាក់ថា ប្រទេសជាសមាជិកចំនួន ១៤ផ្សេងទៀតរបស់អង្គការណាតូ រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងតួកគី ក៏បានចូលរួមក្នុងសមយុទ្ធយោធាជើងទឹករយៈពេល ២សប្តាហ៍នេះផងដែរ ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យកន្លងមក ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner