ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកមានភាពចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។ ក្នុងពេលនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីតាមក្តីប្រាថ្នា ចំណែកពេលវេលាក៏មានពេញបរិបូណ៌ដែរ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកនោះទេ។ ក្នុងនោះថ្ងៃនេះជាពេលវេលាល្អក្នុងការផ្លាស់ប្តូរ គឺគ្រប់ស្ថានភាពដែលលោកអ្នកយល់ថាពិបាកយ៉ាងណាក៏ដោយ ក៏មិនហួសពេលក្នុងការកែប្រែនោះទេ។ ក្រៅពីនេះ សូមព្យាយាមធ្វទំនាក់ទំនងប្រកបដោយភាពសុទិដ្ឋិនិយម។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត។ ​ដោយឡែកកំហុសដោយអចេតនាអាចកើតឡើង ដែលនាំឲ្យរំខានដល់ផលលាភសក្ការក្នុងពេលនេះ ដូច្នេះដើម្បីបញ្ជៀសស្ថានភាពនេះ សូមលោកអ្នកពិនិត្យរាល់ពាក្យសំដី អាកប្បកិរិយា និងការងារនានាឲ្យបានម៉ត់ចត់ជាមុន។ ថ្ងៃនេះចូរខំប្រឹងបន្ថែម លោកអ្នកអាចត្រូវហត់នឿយព្រោះត្រូវប្រើកំលាំងខាងរាងកាយច្រើ។ ក្រៅពីនេះសូមរក្សាចិត្តួយ៉ាងណាកុំឲ្យទទួលទំនោរពីមជ្ឈដ្ឋាននៅជុំវិញខ្លួនអ្នកពេក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន ព្រមទាំងអាជីវករនានានឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់។​ លោកអ្នកមានមនុស្សស្រលាញ់រាប់អានខ្លាំងណាស់ ហើយការជឿទុកចិត្តក៏ស្ថិតក្នុងកំរិតខ្ពស់ដែរ។ ក្នុងពេលនេះលោកអ្នកអាចស្ថិតក្នុងស្ថានភាពជាអ្នកដឹកនាំបានយ៉ាងល្អប្រសើរ។ ក្នុងនោះសូមមានចិត្តល្អ សណ្តោសប្រណីឲ្យបានច្រើន ហើយចូរចាំថាភាពឆេវឆាវជាចំណុចអវិជ្ជមានក្នុងពេលនេះ។ ដោយឡែក លោកអ្នកមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រង និងដោះស្រាយបានល្អ​។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារគួរឲ្យកត់សម្គាល់។ សម្រាប់អ្នករដ្ឋការនឹងទទួលបានដំណឹងល្អ ឬការតម្លើងប្រាក់ឧបត្ថម្ភផងដែរ។ លើសពីនេះ អំណោយផលសំខាន់បំផុត គឺលោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងជួយយកអាសារណាស់ ពួកគេមានសេចក្តីទុកចិត្តទុកថ្លើមនឹងអ្នកណាស់។ ដោយឡែក សូមរៀនសូត្រ និងព្រមទទួលយកគំនិតយោបល់អ្នកដទៃដោយប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានគ្រប់លទ្ធភាព។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របសម្រាប់កិច្ចការរបស់អ្នកនោះទេ។ ព្យាយាមកុំសម្រាកមុនពេលកំណត់ និងគួររក្សាស្ថានភាពឲ្យស្ថិតនៅក្រោមការគ្រប់គ្រង។ សូមបោះចោលការប៉ងប្រាថ្នាក្នុងការដើរកំសាន្ត ឬការចំណាយពេលវេលាដោយឥតប្រយោជន៍ ពីព្រោះអាជីពថ្ងៃនេះទាមទារការខិតខំប្រឹងប្រែងរបស់អ្នកក្នុងកំរិតខ្ពស់។  ក្រៅពីនេះ សូមកុំជឿទុកចិត្តគេដោយងាយ គិតគូរឲ្យបានច្រើន និងវាងវៃក្នុងស្ថានការណ៍នានា។​

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន។ លោកអ្នកក៏រំពឹងថានឹងទទួលបានសំណាងខាងផ្នែកសម្ភារៈនៅះអំឡុងថ្ងៃនេះ។ ចំពោះបញ្ហាតូចតាចក្នុងអាជីព ពិសេសជាមួយមនុស្សនៅក្បែរខ្លួន មិនមានអ្វីត្រូវព្រួយបារម្ភនោះទេ ពីព្រោះលោកអ្នកអាចសម្របខ្លួន និងដោះស្រាយដោយជោគជ័យ។ ប៉ុន្តែក៏សូមព្រយាមរស់នៅដោយភាពធម្មតា និងអនុគ្រោះ។ ក្នុងពេលជាមួយគ្នាសូមលោកអ្នកព្យាយាមបំពេញការងារដែលមានក្នុងដៃឲ្យបានរួចរាល់ទាំងអស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារសម្រេចផលផ្លែផ្កាជាទីគាប់ចិត្តណាស់។ លាភសំណាងធំនឹងកើតឡើងចំពោះអ្នក ក្នុងនោះដើម្បីអាចរក្សាលំនឹងនៃអំណោយផលនេះសូមកុំមានមតិរិះគន់ដែលនាំឲ្យរំខានចិត្តអ្នកដទៃ។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ ដូច្នេះលោកអ្នកអាចនិយាយកិច្ចការងារនានាបានដោយជោគជ័យ។ ចំពោះហេតុការចាស់ៗដែលពិបាកដោះស្រាយ គួរយកមកគិតគូរក្នុងពេលនេះ ប៉ុន្តែក៏មិនចាំបាច់ត្រូវដាក់សម្ពាធដល់ខ្លួនឯងពេកទេ សូមដោះស្រាយដោយសន្តិវិធី និងមានភាពជឿជាក់ចំពោះដំណោះស្រាយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាង និងភាពចម្រើនលូតលាស់ឡើងខ្ពស់ណាស់។ ប្រសិនបើអ្នកគ្រោងនឹងធ្វើអ្វីមួយ ជោគជ័យនិងកើតឡើងបាន។ រាសីអ្នកស្ថិតនៅកំរិតខ្ពស់ ដែលអនុញ្ញាតឲ្យលោកអ្នកក្លាយជាអ្នកដឹកនាំការងារតូចធំបានយ៉ាងប្រសើរ។ ផ្ទុយទៅវិញ លោកអ្នក​មិនស្ថិតក្នុងស្ថានភាពកែប្រែអ្វីធំដុំទេ ភាគច្រើនអ្នកនឹងបន្តធ្វើការនៅកន្លែងដដែល។ ប៉ុន្តែបើទោះបីជាទីកន្លែងដដែលមែន តែអ្នកមានឳកាសទទួលបានចំណូលច្រើន និង​ឳកាសអភិវឌ្ឍន៍ការងារបានច្រើន។ ដោយឡែក សូមរក្សាសុខភាពទាំងរាងកាយ​ និងផ្លូវចិត្ត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររដ្ឋឯកនានា នឹងបានផលសម្រេច ព្រមទាំងការជឿទុកចិត្តណាស់ ហេតុនេះសូមកុំមានក្តីព្រួយបារម្ភពេក។ លោកអ្នកមិនអាចយកបញ្ហាមកវាស់ស្ទង់និងភាពរីកចម្រើនបានទេ ប្រសិនបើមានបញ្ហាកើតឡើង គួរដោះស្រាយដោយសន្តិវិធី ពីព្រោះវាជាហេតុការណ៍ធម្មតា។ ហោរាផ្តល់ដំបូន្មានឲ្យអ្នកដោះស្រាយបញ្ហាដែលកើតឡើងឲ្យបានរួសរាន់ ក្នុងនោះបញ្ហាដែលនៅសេសសល់អាចបណ្តាលឲ្យអ្នកខកខានក្នុងការបំពេញកាតព្វកិច្ច និងការអភិវឌ្ឍន៍អាជីព។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការជាប្រក្រតី។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ចាប់ផ្តើមគម្រោងផែនការថ្មី ក្នុងនោះលោកអ្នករំពឹងថានឹងទទួលបានការផ្លាស់ប្តរគួរជាទីមោទន។ លោកអ្នកអាចបំពេញក្តីស្រមៃរបស់ខ្លួន ឬធ្វើការសហការជាមួយដៃគូពាណិជ្ជកម្មបានយ៉ាងល្អ ប៉ុន្តែសូមជៀសវាងការសម្រេចចិត្តលឿន។ លោកអ្នកក៏អាចទទួលបានការងារច្រើនណាស់ដែរក្នុងពេលនេះ ដូច្នេះសូមធ្វើការសម្រាកឲ្យបានច្រើនបន្តិចទើបល្អដល់សុខភាពរាងកាយ និងផ្លូវចិត្ត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។  ថ្ងៃនេះអ្នកមិនចាំបាច់ត្រូវធ្វើការតាមរបៀបប្រញាប់ប្រញាលពេកនោះទេ។ ព្យាយាមបំពេញភារកិច្ចការងាររបស់អ្នកប្រកបដោយភាពច្នៃប្រឌិត។ ដោយឡែក​មានហេតុការណ៍មួយចំនួនមិនទាន់អាចធ្វើការទស្សន៍ទាយបាននៅឡើយ ដូច្នេះទាមទារឲ្យលោកអ្នកមានការប្រុងប្រតយ័ត្នគ្រប់ជំហាន។ ប្រសិនបើអ្នកត្រូវចំណាយពេលយូរបន្តិចនៅកន្លែងការងារក្តី សូមកុំទាន់ចុះចាញ់ លោកអ្នកអាចទទួលបានផលល្អចំពោះការប្រឹងប្រែងនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ច្រើនជាងការរំពឹងទុក។ ចំពោះការចាប់ផ្តើមគម្រោងផែនការថ្មី ការបណ្តាក់ទុនគឺកាន់តែល្អប្រសើរ ប៉ុន្តែយកល្អសូមអនុវត្តការងារជាក្រុមជាជាងការដំណើរការម្នាក់ឯង។ ក្រៅពីនេះ សូមលោកអ្នកចំណាយពេលវេលាបន្តិចដើម្បីធ្វើការវាយតម្លៃសមត្ថភាពការងាររបស់អ្នក និងត្រូវប្រយ័ត្នប្រយែងចំពោះសមត្ថភាពរបស់មិត្តរួមក្រុម។ លោកអ្នកគួរធ្វើការពិភាក្សា ដកស្រង់យកបទពិសោធន៍ពីមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើន។

ចំណាំ៖

ឆ្នាំទាំង៤ ជូត ខាល មមី មមែ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះការចរចា ពិភាក្សាការងារតូចធំនឹងអាចនាំមកភាពជោគជ័យ និងទ្រព្យសម្បត្តិ។

ឆ្នាំទាំង៧ ឆ្លូវ ថោះ ម្សាញ់ វក រកា ច កុរ រាសីល្អមធ្យម។

ឆ្នាំរោង រាសីស្រុតចុះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner