កម្ពុជានិងចិនបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវាផែសំចតនិងស្តារឃ្លោងនៅមូល ដ្ឋានសមុទ្ទរាម (Video Inside)

កម្ពុជានិងចិនបានរៀបចំធ្វើពិធីបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់រោងជាងជួស ជុលនាវាផែសំចតនិងស្តារឃ្លោងនៅមូលដ្ឋានសមុទ្ទរាមថ្ងៃទី៨មិថុនា ខណៈប្រទេសក្នុងដៃគូ សន្ទនាសន្តិសុខ QUAD បានសម្តែងក្តីបារម្ភខ្លាចក្រែងការធ្វើសំណង់នោះ បំរើជាមូលដ្ឋាន យោធាជើងទឹកប្រទេសចិននោះទៅវិញ។

សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសកម្ពុជា បានថ្លែងបញ្ជាក់ជំហររបស់កម្ពុជាថា «ការដ្ឋានសាងសង់ក្នុងមូលដ្ឋានសមុទ្ទ រាមនេះ គឺសំដៅលើកកម្ពស់កម្រិតវិស័យការពារជាតិ របស់កម្ពុជា និងស្មារតីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការ កសាងសហគមន៍វាសនារួម ដែលជាគុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងនិងក្រៅតំបន់»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបញ្ជាក់ទៀតថាថា «កម្ពុជា គ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ»។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner