គណបក្សប្រជាជនកម្ពុជាផ្លាស់ប្តូរកាលបរិច្ឆេទសន្និបាតវិសាមញ្ញ (Video Inside)

សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានផ្លាស់ប្តូរ កាលបរិច្ឆេទថ្មីដែលនឹងត្រូវធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២។

គួរបញ្ជាក់ថាមុននេះ គណបក្សប្រជាជនកម្ពុជាបានជូនដំណឹងថា សន្និបាតវិសាមញ្ញ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ និង១០កក្កដា ប៉ុន្តែការជូនដំណឹងចុងក្រោយបានផ្លាស់ប្តូរកាលបរិច្ឆេទ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកាន់អំណាចដឹកនាំប្រទេសនាបច្ចុប្បន្ន។ 

ការជូនដំណឹងការរៀបចំសន្និបាតវិសាមញ្ញ បានធ្វើឡើងទន្ទឹមនឹងដំណឹងល្អអំពីលទ្ធផល ឈ្នះភ្លូកទឹកភ្លូកដីរបស់គណបក្សកាន់អំណាចរាជរដ្ឋាភិបាលក្នុងការបន្តទទួលអាសនៈភាគ ច្រើនបំផុតតាមមូលដ្ឋានក្នុងការគ្រប់គ្រងឃុំសង្កាត់រយៈពេល៥ឆ្នាំបន្តទៀត។

យោងតាមលទ្ធផលបណ្តោះអាសន្ននោះ គណបក្សប្រជាជនកម្ពុជាអាចនឹងគ្រប់គ្រងតំណែង មេឃុំចៅសង្កាត់បានចំនួន១៦៤៨ ឃុំ-សង្កាត់ក្នុង ចំណោម ១៦៥២ ឃុំសង្កាត់នៅទូទាំង ប្រទេស។

យោងតាមលទ្ធផលដដែល គណបក្សប្រជាជនកម្ពុជាក៏អាចដណ្តើមបានអាសនៈ នៃសមាជិកជិកក្រុមប្រឹក្សាឃុំសង្កាត់រហូតដល់៩ពាន់៣៣៩អាសនៈផងដែរក្នុងចំណោមសមាជិក ក្រុមប្រឹក្សា ១ម៉ឺន១ពាន់៦២២ នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner