ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ធ្វើកិច្ចព្រមព្រៀង ដូច្នេះសូមកុំពន្យារពេលជាមួយនឹងចម្លើយទាក់ទងនឹងការធ្វើកិច្ចសហប្រតិបត្តិការណ៍។ ទោះបីជាយ៉ាងណាក៏ដោយចាំបាច់ត្រូវតែអនុវត្តការងារដោយការប្រុងប្រយ័ត្ន និងដោយសមហេតុសមផល។ យកចិត្តទុកដាក់ចំពោះពត៌មានលម្អិតទាំងអស់នៃកិច្ចសន្យា។ ក្រៅពីនេះសូមផ្តោតលើការងារ ជាជាងចំណាយពេលវេលាលើការចែចង់ ឬការសន្ទនាដែលមិនសមរម្យ។ លើសពីនេះ ក្នុងស្ថានភាពខ្លះអ្នកក៏អាចស្ថិតនៅចំចំណុចកណ្តាលនៃការនិយាយដើមផងដែរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាដ៏ល្អសម្រាប់កម្មករ បុគ្គលិករដ្ឋ និងឯកជន។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានបំពេញ លើសពីនេះក៏រឹតតែពិសេសខាងផ្នែកលុយកាក់ផងដែរ។ ទន្ទឹមនឹងនេះ អ្នកក៏អាចនឹងអនុវត្តផែនការដែលមានទំហំធំ ឬដែលអ្នកធ្លាប់ថាលំបាកបំផុតផងដែរ។ លោកអ្នកនៅមានពេលវេលាច្រើនក្នុងការបំពេញកិច្ចការងារទៅតាមបំណងប្រាថ្នា ដូច្នេះគ្មានហេតុផលណាមួយនាំឲ្យអ្នកមានការ លំបាកក្នុងការសម្រេចចិត្តនោះទេ។ ក្រៅពីនេះ ក៏មិនត្រូវដាក់បន្ទុកការងារមកលើខ្លួនពេក ដែរ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅចុងបញ្ចប់នៃកិច្ចការក្នុងថ្ងៃនេះអ្នកនឹងអាចទទួលបានភាពចម្រើនលូតលាស់ដែលមិននឹកស្មាន ប៉ុន្តែអ្នកក៏ត្រូវចំណាយពេលវេលាដោយភាព ម៉ត់ចត់ និងត្រឹមត្រូវផងដែរ។ កុំជ្រៀតជ្រែកកិច្ចការរបស់អ្នកដទៃ កុំបញ្ចេញមតិដេញដោយ យកឈ្នះចាញ់ជាដាច់ខាត។ នៅរវាងពេលព្រឹក លោកអ្នកអាចជួបនឹងការកកស្ទះក្នុងការ អនុវត្តការងារ ដូច្នេះធ្វើយ៉ាងណាខិតខំឲ្យអស់ពីសមត្ថភាព។ លើសពីនេះ សូមមានទំនួលខុសត្រូវសូម្បីតែចំពោះរឿងតូចតាចក្តី។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយមិត្តរួមការងារ។ ភាគច្រើនលោកអ្នកអាចឈានទៅដល់ការការយល់ដឹងលើបញ្ហាជាច្រើន ប៉ុន្តែសូមត្រៀមខ្លួនសម្រាប់ការសម្របសម្រួល។ ហោរាសាស្រ្តអាជីពសន្យាថាអ្នកនឹងទទួលបានជោគជ័យក្នុងថ្ងៃនេះ បើអ្នករកឃើញឳកាសទាំងឡាយណាដែលមិនរំខានដោយសេចក្តីលម្អិតដែលមិនចាំបាច់។ កុំបណ្តោយឪ្យអ្វីៗដើរតាមគន្លងរបស់ខ្លួន ព្យាយាមកែសម្រួល និងរកឲ្យឃើញពីផលិតភាពនៃការងារ ពិសេសនៅពេលព្រឹក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផល សម្រាប់ធ្វើកិច្ចព្រមព្រៀង ដូច្នេះសូមកុំចំណាយពេលវេលាចោលដោយឥតប្រយោជន៍។ ព្យាយាមឲ្យបានរួសរាន់ និងធ្វើការសម្រេចចិត្តដោយភាពត្រឹមត្រូវ។ ក្នុងនោះសូមកុំបណ្តោយដោយដាក់បន្ទុកការងារ ឬការទទួលខុសត្រូវរបស់ខ្លួនទៅឲ្យអ្នកដទៃ។ កុំទុកចិត្តលឿនពេក ពីព្រោះអ្នកក៏នឹងអាចមានសញ្ញានៃការចាញ់បោកបញ្ឆោត ឬការខកចិត្តខ្លះក្នុងទំនាក់ទំនងផងដែរ។ ប្រការដែលចំាបាច់គឺថា អ្នកនឹងអាចទទួលបានការតម្លើងឋានៈ ដូច្នេះសូមរក្សាចិត្ត និងអាកប្បកិរិយា ធ្វើយ៉ាងណាកុំឲ្យច្រងេងច្រងាងឲ្យសោះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នកចងចាំអំពីខ្សែចង្វាក់នៃការផ្តល់ជូនការងារ ឬការបញ្ជានានា។ សូមបង្ហាញការគោរពចំពោះមតិរបស់អ្នកគ្រប់គ្រង កុំឆ្លើយប្រសិនបើគំនិតនោះមិនសមប្រកប ឬដោយគ្មានទទួលបានលទ្ធផលអ្វីនោះទេ។ រៀនគ្រប់គ្រងចិត្ត គំនិត និងអាកប្បកិរិយា។ ក្នុងនោះវាមានសារសំខាន់ខ្លាំង ណាស់ក្នុងការរក្សាទំនាក់ទំនងជាមួយមនុស្សនៅក្រោមបង្គាប់។ លោកអ្នកមានមហិច្ចតា និងការលះបង់ច្រើន ដូច្នេះផលល្អនឹងកើតឡើងចំពោះលោកអ្នកមិនខាន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះលោកអ្នកជាអាជីវករឃើញថាទទួលបានការកត់សម្គាល់ខ្លាំងលើការតាំងបង្ហាញផលិតផល។ លោកអ្នកនឹងទទួលបានការគាំទ្រពីអតិថិជនល្អ ហើយប្រាក់កំរៃក៏កើនឡើងច្រើនផងដែរ។ ដូច្នេះលោកអ្នកនឹងជួបការផ្លាស់ប្តូរល្អៗក្នុងពេលឆាប់ៗខាងមុខ។ ដោយឡែក ភាគច្រើនលោកអ្នកប្រហែលជាត្រូវធ្វើ ការសម្រចចិត្តដ៏សំខាន់មួយទាក់ទងនឹងសកម្មភាពវិជ្ជាជីវរបស់អ្នក។ ព្យាយាមវាយតម្លៃការ រំពឹងរបស់អ្នក។ ក្នុងនោះសូមលោកអ្នកចងចាំថា វិធីសាស្រ្តដែលបានរៀបចំដ៏ម៉ត់ចត់នឹងជួយបញ្ចៀសបញ្ហា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើកកិច្ចសន្យា។ ការសម្រចនានានឹងត្រូវបានជួយគាំទ្រ និងលើកតម្លើងណាស់។ ចំណែកបញ្ហាដែលធ្លាប់ជួបប្រទះកន្លងមកដាក់ស្ថិតក្នុងស្ថានភាពធូរស្រាល ដែលអាចគ្រប់គ្រងបាន ឬដែលមិនធ្វើឲ្យអ្នកត្រូវរឹងស្ទះក្នុងការងារសោះឡើយ។ ក្នុងពេលនេះ ក៏តម្រូវឪ្យអ្នកមានភាពសុទិដ្ឋិនិយមបំផុតផងដែរ។ កុំមានការសង្ស័យ កុំនិយាយដែលមិនចាំបាច់ ហើយក៏ត្រូវគោរព វិជ្ជាជីវរបស់អ្នកដទៃផងដែរ។ ពេលវេលាថ្ងៃនេះនឹងជួយអ្នកឲ្យសម្រេចការក្នុងរយៈពេលខ្លី។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពថ្ងៃនេះលើកទឹកចិត្តឲ្យអ្នកមានការតស៊ូ ហើយក៏មិនគួរផ្តោតអារម្មណ៍ទៅលើបញ្ហាពីអតីតនោះទេ ពិសេសការបរាជ័យតែម្តង។ លោកអ្នកអាចប្រើភាពបរាជ័យជាបទពិសោធន៍ ប៉ុន្តែមិនត្រូវធ្វើវាឲ្យក្លាយទៅវាចំណុចរឹងស្ទះលើការសម្រេចចិត្តណាមួយជាដាច់ខាត។ លើសពីនេះទៀត សូមកុំបាក់ទឹកចិត្តចំពោះរឿងរ៉ាវតូចតាចក្នុងអាជីវកម្ម។ ប្រសិនបើអ្នកជាប់គាំង សូមស្នើជំនួយពីមនុស្សដែលនៅក្បែរខ្លួន ពីព្រោះពួកគេមានទឹកចិត្តល្អ និងជួយជ្រោមជ្រែងណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យបោះបង់គម្រោងផែនការ មកទទួលយកការងារ ឬលទ្ធផលដែលមានភាពឆាប់រហ័សជាដាច់ខាត។ ជាការពិត លោកអ្នកអាចទទួលបានប្រាក់ចំនេញកាន់តែច្រើន ប្រសិនបើអ្នកជ្រើសរើសវិធីសាស្រ្តអនុវត្តការងារក្នុងរយៈពេលវែងឆ្ងាយ។ ទុកចិត្តលើវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួនឯង។ ទទួលខុសត្រូវសូម្បីតែចំពោះការងារដែលតូចតាច។ ក្នុងពេលស្របគ្នា សូមអ្នកមានការប្រុងប្រយ័ត្នចំពោះទំនាក់ទំនងជាមួយមនុស្សឆ្នាំជូត។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងបង្ហាញស្នាដៃនានា។ លោកអ្នកនឹងទទួលបានការគាំទ្រខ្ពស់ ហើយក៏មានលទ្ធភាពកាន់តែធំក្នុងការបំពេញការងារដែលមានទំហំធំ និងសំខាន់ៗផងដែរ។ នៅរវាងពេលព្រឹក អ្នកអាចនឹងជួបនូវការខ្សត់ខ្សោយពេលខ្លះ ដូច្នេះសូមមានភាពរួសរាន់បំផុត។ សូមលោកអ្នកចងចាំថា ការចាប់ផ្តើមហាក់មានការលំបាក ប៉ុន្តែប្រសិនបើអ្នកអាចបោះជំហានហើយ គឺអ្វីៗនឹងក្លាយទៅជាធម្មតាវិញ ដូច្នេះសូមកុំខ្លាចក្នុងការប្រឈមនឹងស្ថានភាពថ្មី។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នកព្យាយាមរកវិធីសាស្រ្ត ឬគន្លឹះយ៉ាងណាដោះស្រាយបញ្ហាដែលបានកកស្ទះកន្លងមក និងបញ្ហាចំពោះមុខ។ កុំបណ្តោយឲ្យស្ថានភាពអវិជ្ជមាននៅកកកុញនៅក្នុងផ្នត់គំនិតរបស់អ្នក។ សូមចាកចេញ ដើម្បីដកស្រង់ និងរៀនសូត្របទពិសោធន៍ថ្មីៗ។ ចំពោះបញ្ហាខ្លះដែលអ្នកអាចជួបប្រទះនឹងមិនធ្វើឲ្យការលំបាកអ្វីធ្ងន់ធ្ងរទេ ដូច្នេះចំណាយពេលវេលាដោះស្រាយ និងដោយសន្តិវិធី។ ព្យាយាមយល់ដឹងពីមតិយោបល់មនុស្សនៅក្បែរខ្លួនឲ្យបានច្រើន ដើម្បីអ្នកអាចយល់ពីបញ្ហាបានងាយ។ ក្នុងនោះក៏សូមជឿជាក់លើវិចារណញាណរបស់ខ្លួនឯង ព្រមទាំងមានទំនួលខុសត្រូវខ្ពស់។
ចំណាំ៖
ឆ្នាំទាំង៤ ជូត ឆ្លូវ រោង មមែ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាពិសេសសម្រាប់ការចរចា ឬធ្វើបទបង្ហាញ និងការសន្ទនានានា។ ការចាកចេញ សម្រាប់បេសកកម្មនានានឹងទទួលបានផ្លែផ្កាយ៉ាងពេញចិត្ត។