សហព័ន្ធបាល់ទះ ចាប់ផ្តើមធ្វើតេស្តបង្កើតក្រុមបាល់ទះនារីឡើងវិញ ត្រៀមហ្វឹកហាត់នៅក្រៅប្រទេស

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានចាប់ផ្តើមធ្វើតេស្តជ្រើសរើសកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា នៅតារាងបាល់ទះវិសាខា ដើម្បីបង្កើតក្រុមនារីទៅហ្វឹកហាត់នៅប្រទេសចិន។

នៅក្នុងការធ្វើតេស្តនេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា វាជាយុគសម័យថ្មីមួយសម្រាប់កម្ពុជាដែលធ្វើយ៉ាងណាបង្កើតក្រុមបាល់ទះនារី ឡើងវិញឲ្យខាងតែបាន។ បើទោះបីជាការបង្កើត វាមិនទាន់អាចជួយឲ្យក្រុមកីឡានេះមានសមត្ថភាព និងគុណភាពខ្លាំង ក្នុងពេលវេលាខ្លី ប៉ុន្តែត្រូវតែចាប់ផ្ដើមដើម្បីអនាគតបានប្រសើរឡើងវិញ ក្នុងវិស័យកីឡាមួយនេះ ។

លោកអគ្គលេខាធិការបន្តថា ៖«ការបង្កើតនេះគឺជាសករាជថ្មីមួយទៀតដែលសហព័ន្ធរបស់យើងចាប់ផ្ដើមគិតគូឡើងវិញ ។ សហព័ន្ធកីឡាបាល់ទះ បានកោះអញ្ជើញកីឡាការិនី នៅតាមបណ្ដាខេត្តមកធ្វើតេស្ត។ រហូតមកដល់ពេលនេះមានកីឡាការិនីមកខេត្តចំនួន១០ ឬ១១ហើយ ដែលបានដាក់ពាក្យ ហើយកីឡាការិនីទាំងអស់នឹងទទួលការធ្វើតេស្តជាបន្តបន្ទាប់»។

«សម្រាប់ការជ្រើសរើសនេះ គឺដើម្បីជ្រើសរើសយកមួយចំនួន ទៅហាត់បន្ថែមនៅចិន។ បើតាមគោលការណ៍គឺខាងចិនគេឲ្យ១៥នាក់ទាំងគ្រូ និងសិស្ស ប៉ុន្តែក្នុងដំណាក់បឋមនេះ យើងនឹងជ្រើសរើសឲ្យលើសសិន ដើម្បីសម្រេចឲ្យបានមុនការជ្រើសរើសចុងក្រោយឲ្យបានល្អបំផុត»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិតអគ្គលេខាធិការ។

ឥឡូវនេះកីឡាការិនីទាំងអស់កំពុងប្រមូលផ្ដុំ នៅតារាងហ្វឹកហាត់បាល់ទះរបស់វិសាខា ដើម្បីធ្វើតេស្តជាបន្តបន្ទាប់ ហើយថ្ងៃនេះក៏នៅតែបន្តធ្វើតេស្តផងដែរ។ ចំណែកពេលវេលានៃការចេញទៅហ្វឹកហាត់នៅចិនជាក់លាក់នោះនៅមិនទាន់សម្រេចបានឡើយ ពីព្រោះរង់ចាំការសម្រេចរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាចុងក្រោយសិន៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner