ព្រះទីនាំងចន្ទឆាយា ឬប្រាសាទចន្ទឆាយា នាអតីតកាល និងបច្ចុប្បន្ន

ព្រះទីនាំងចន្ទឆាយា ឬប្រាសាទចន្ទឆាយា គឺជាសំណង់ដ៏សំខាន់មួយនៃព្រះបរមរាជវាំងចតុមុខមង្គល ដែលប្រើជាវេទិកាកិត្តិយសសម្រាប់ព្រះរាជាទ្រង់ទតការហែក្បួន និងថ្លែងទៅកាន់ប្រជារាស្ត្រព្រះអង្គ។

ចន្ទឆាយា ប្រែមកថា ស្រមោលព្រះចន្ទ ដូច្នេះហើយទើបប្រាសាទចន្ទឆាយានេះ ត្រូវបានសាងសង់ឡើងដោយគ្មានជញ្ជាំងបិទជិតនោះឡើយ គឺដើម្បីឲ្យពន្លឺព្រះចន្ទពេលរាត្រី ជះចូលមកខាងក្នុងប្រាសាទ។

សំណង់ដ៏សំខាន់ មានអាយុកាលជាង ១សតវត្សរ៍មួយនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩១៣ ដែលដើមឡើយធ្វើពីឈើ ហើយត្រូវបានជួសជុលកែប្រែជាច្រើនសា។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #ព្រះរាជា #ព្រះរាជាណាចក្រកម្ពុជា #ព្រះបរមរាជវាំងចតុមុខមង្គល #ប្រាសាទចន្ទឆាយា #ព្រះទីនាំងចន្ទឆាយា

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner