ម្ចាស់ហាងមាសពេជ្រ CSNJ ឧបត្ថម្ភម្កុដពេជ្រតម្លៃ ១៨ម៉ឺនដុល្លារ សម្រាប់ជ័យលាភីបរវកញ្ញាចក្រវាឡកម្ពុជា Miss universes 2022
ភ្នំពេញ៖ កម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា (Miss Universe Cambodia) កំពុងតែដំណើរការសម្រិតសម្រាងរកបេក្ខនារីម្នាក់ ដើម្បីក្លាយជាម្ចាស់មកុដដ៏ស្រស់ស្អាតមួយនេះ។ ការប្រកួតប្រជែងមួយនេះ ហាក់ជិតឈានចូលដល់ថ្ងៃ ប្រកួតផ្តាច់ ព្រ័ត្រហើយ ដោយយើងមើលឃើញថា ក្នុងឆ្នាំ២០២២នេះ មាន បេក្ខភាពជាច្រើនបានត្រៀមខ្លួនក្លាយទៅជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា។
នាពេលថ្មីៗនេះ នៅលើគេហទំព័រផ្លូវការរបស់ Miss Universe Cambodia បានបង្ហាញមកុដសម្រាប់ម្ចាស់ជ័យលាភី ដោយធ្វើការ បង្ហាញជាសាធារណៈនូវមកុដឆ្នាំនេះ មានរូបរាង និងក្បូរក្បាច់ រចនា ស្រស់ស្អាតខ្លាំង។ ជាពិសេសបានបង្កប់ទៅដោយអត្ថន័យ យ៉ាងជ្រាល ជ្រៅទៀតផង។
ថ្លែងក្នុងពិធីបើកបង្ហាញម្កុដពេជ្រតម្លៃ ១៨ម៉ឺនដុល្លារនៅ សណ្ឋាគារ ណាហ្គាវើល លោក ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ បាន មានប្រសាសន៍ថា ការធ្វើមកុដនេះ គឺដើម្បីជួយលើកស្ទួយដល់ បវរកញ្ញា កម្ពុជាឱ្យមានភាពរីកចម្រើនទៅកាន់ពិភពលលោកនិងចង់បង្ហាញ ពី ត្បូង ដ៏មានតម្លៃ គឺត្បូងរតនៈគីរីរបស់ខ្មែរយើងផងដែរ។
លោក ចិន សំណាង បន្តថា មកុដនេះគឺចំណាយពេលធ្វើរយៈពេលបីខែ ដែលគូរ ដោយជនជាតិឥណ្ឌា ដាំត្បូងរចនាដោយជនជាតិអ៊ីតាលី និងផ្តួច ផ្តើមគំនិតកៃច្នៃដោយកូនខ្មែរ គឺលោក ចិន សំណាង ផ្ទាល់តែម្តង ហើយមកុដនេះ មានត្បូងរតនៈគីរី និងត្បូងពេជ្រ ដែលមានតម្លៃ រហូត ដល់ ១៨០,០០០ដុល្លារ (ដប់ប្រាំបីម៉ឺនដុលារ) ដែលជាការ ឧបត្ថម្ភ ដោយលោក ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ។
ចំពោះបេក្ខនារីទាំង២០រូបទទួលបានចិញ្ចៀនពេជ្រម្នាក់មួយវង់ និងអ្នកជាប់លេខ១ទទួលបានថវិកាចំនួន ៥,០០០ដុល្លារ។
នាឱកាសនោះដែរ លោកជំទាវ ហ៊ុន ស៊ីណាត បានថ្លែងកោតសរសើ ដល់លោក ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ ដែលបានជួយ លើកស្ទួយដល់វិស័យបវរកញ្ញាចក្រវាឡកម្ពុជា និងត្បូងរតនៈគីរីរបស់ ខ្មែរ។ ជាពិសេសលោកជំទាវសូមផ្តាំផ្ញើសូមឱ្យ កូនៗដែលជាបវរកញ្ញា ទាំងអស់ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីទទួលបានភាពជោគជ័យ នៅថ្ងៃប្រកួត៕
ដោយ៖ ទីណា






