សម្តេចតេជោ ហ៊ុន សែន ប្រាប់វិធីបញ្ចៀសវិបត្តិធ្ងន់ធ្ងរសេដ្ឋកិច្ច (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានប្រាប់មន្ត្រីក្រោមបង្គាប់នូវវិធីត្រូវដើរទៅមុខរបស់កម្ពុជាដើម្បី បញ្ចៀសការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈដែលមានការព្យាកររបស់ពិភពលោកបាននិយាយ អំពីវិបត្តិស្បៀង និងវិបត្តិមួយចំនួននាពេលខាងមុខដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។

សម្តេចតេជោហ៊ុនសែនគឺ ជាអ្នកដឹកនាំដ៏ឈ្លាសវៃម្នាក់ក្នុងការរៀបចំត្រៀមវិធីបង្ការទុកជាមុន ដើម្បីបញ្ចៀសហានិភ័យ នានា។

សម្តេចបានមានប្រសាសន៍ថាចំណោទដ៏ធំរបស់ពិភពលោកនាពេលខាងមុខទាក់ទងនឹង សង្គ្រាមអ៊ុយក្រែននោះ គឺវិបត្តិស្បៀងអាហារដោយសារតែប្រទេសអ៊ុយក្រែន​​ និងប្រទេសរុស្ស៊ី ដែលជាប្រទេសផលិតស្រូវសាឡីនិងគ្រាប់ធញ្ញជាតិនាំចេញផ្គត់ផ្គង់ក្រៅប្រទេសច្រើនជាងគេ លើពិភពលោកមិនអាចធ្វើកិច្ចការទាំងនេះបានឡើយ។

គួរបញ្ជាក់ថាសង្គ្រាមជាង៣ខែកន្លង មកនេះក្នុងអ៊ុយក្រែន វិបត្តិស្បៀងអាហារបានប៉ះពាល់ដល់មនុស្ស១ពាន់៦០០លាននាក់ ហើយវិបត្តិនេះ នឹងកាន់តែបន្តភាពប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀត បើសិនជាសង្គ្រាមនៅតែអូស បន្លាយ។ សម្តេចបានថ្លែងដាស់តឿនថាកម្ពុជាត្រូវត្រៀមទុកជាមុនឱ្យហើយខណៈសភាពការណ៍ ប៉ះទង្គិចនឹងមកដល់នាពេលខាងមុខ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner