កម្ពុជាទទួលបានគម្រោង១៣នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២២ (Video Inside)

កម្ពុជាទទួលបានគម្រោងថ្មីចំនួន១៣បន្ថែមទៀតពីប្រទេសចិនជុំវិញកិច្ចសហប្រតិបត្តិការ  មេគង្គ-ឡានឆាង ឆ្នាំ២០២២។

មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងតម្លៃ ជាង៤លានដុល្លារ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃទី១៣មិថុនានេះដោយ រដ្ឋ មន្ត្រីការបរទេសលោក ប្រាក់ សុខុន ជាមួយនឹងឯកអគ្គរដ្ឋទូតចិន លោកវ៉ាងវិនធាន នៅទីស្តីការ ក្រសួងការបរទេស។

គម្រោងថ្មីៗទាំងនេះ នឹងរួមចំណែកបន្ថែមទៀត ក្នុងការដោះស្រាយលើ តម្រូវការអភិវឌ្ឍន៍នៅកម្ពុជាលើវិស័យអភិវឌ្ឍន៍ជនបទ, ធនធានទឹក, កសិកម្ម, បរិស្ថាន, ការ កសាងសមត្ថភាព និងបេតិកភណ្ឌវប្បធម៌។

លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រីក្នុងពិធីចុះហត្ថលេខាបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន និងប្រទេសមេគង្គទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឱ្យឡើងដល់កម្រិតខ្ពស់ថ្មីមួយសំដៅកសាង សហគមន៍មួយឱ្យកាន់តែបើកចំហប្រកបដោយបរិយាបន្ន និងដែលមានអនាគតរួមគ្នាប្រកប ដោយសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក ប្រាក់ សុខុន បានថ្លែងបញ្ជាក់ឱ្យដឹងដែរថា នៅខែសីហាខាងមុខនេះ លោក នឹងធ្វើដំ ណើរទៅកាន់ទីក្រុងបាហ្កាន នៃប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៧ ដោយកម្ពុជានឹងបន្តរិះរកគ្រប់មធ្យោបាយ ថែមទៀត ដើម្បីសម្រេចនូវលទ្ធផលជាក់ស្ដែងសម្រាប់ប្រទេសមេគង្គ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner