សម្តេចតេជោដាស់តឿនពលរដ្ឋមិនត្រូវមើលស្រាលលើជម្ងឺឆ្លងកូវីដ១៩ (Video Inside)

សម្តេចតេជោបានអំពាវនាវពលរដ្ឋកុំមើលស្រាលលើជម្ងឺកូវីដ១៩បើទោះបីជាកម្ពុជាមិនមាន ករណីឆ្លងថ្មីរយៈពេលជិត៤០ថ្ងៃមកនេះក៏ដោយ។

សម្តេចបានអំពាវនាវពលរដ្ឋត្រូវបានបន្ត ការទទួលយកការចាក់វ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានចាក់តាមដូសជាបន្តបន្ទាប់ដោយឥត គិតថ្លៃដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។

យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ៥ថ្ងៃមកនេះ មានពលរដ្ឋទៅចាកបានចំនួន ១០ម៉ឺន ៣ពាន់ ២៦៨នាក់។ នៅទន្ទឹមនឹងការចាក់វ៉ាក់សាំងដូសទី៥, ការចាក់វ៉ាក់សាំង ដូស ទី៤និងទី៣ នៅតែធ្វើជាបន្តបន្ទាប់ដដែល ។

យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់ វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃ១៣ មិថុនា បានកើនដល់ចំនួន ១៥លាន ៥ម៉ឺន ៦ពាន់ ៥៨០នាក់ ដែលស្មើនឹង ៩៤,១០ភាគរយ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោងមកនេះបាន ចំនួន ៧ពាន់ ២៦៥នាក់, ចំណែកតួលេខអ្នកចាក់ វ៉ាក់សាំងដូសទី៣នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ៥ពាន់ ១៨៦នាក់ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តការចាក់លើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយនិងចាក់ដោយឥតគិតថ្លៃ។សម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកវ៉ាក់សាំងគឺជានិម្មិតរូបនៃភាពសាមគ្គីនិងឯកភាពជាតិកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner