កម្ពុជា២៤ម៉ោងមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះជុំវិញជោគជ័យនៃនយោបាយចាក់វ៉ាក់សាំង បង្កើតភាពស៊ាំក្នុងសហគមន៍ ដែលគិតមកទល់ពេលនេះ គឺមានរយៈពេល៣៧ថ្ងៃហើយដែល កម្ពុជាមិនមានករណីឆ្លងដោយជម្ងឺកូវីដ១៩នេះ។

សម្តេចក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ថ្ងៃនេះ បានបញ្ជាក់ជុំវិញតួលេខបន្តមិនឆ្លងដែលជាសញ្ញាជោគជ័យសម្រាប់កម្ពុជានូវនយោបាយចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេស។

កម្ពុជាគិតត្រឹមថ្ងៃទី១៣ខែ មិថុនា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់២៦២ករណី, ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន៣ពាន់២០៦នាក់, ចំណែក ការស្លាប់ថ្មីនៅថ្ងៃនេះពុំមាននោះទេ ដែលឲ្យនាំការស្លាប់ សរុប មាន ចំនួន៣ពាន់ ៥៦នាក់ជា ដដែល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner