ជប៉ុនផ្តល់ហិរញ្ញប្បទានតម្លៃជាង២លាន៦សែនដុល្លារអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា (Video Inside)

រដ្ឋាភិបាលជប៉ុនបានផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនដែលមានទំហំទឹកប្រាក់ចំនួន ជាង២លាន៦សែនដុល្លារសម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើទឹកប្រាក់៣៦៣លានយ៉េនជប៉ុននេះ បានធ្វើនៅថ្ងៃទី១៣ខែ មិថុនា ឆ្នាំ ២០២២  រវាងលោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន និង ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហីរ៉ូ។

លោក ប្រាក់ សុខុនដែលជាឧបនាយករដ្ឋមន្ត្រី បានថ្លែងថាក្រោមហិរញ្ញប្បទានឥតសំណងនេះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន២៦រូបដែល រួម មានបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២៤រូប និងថ្នាក់បណ្ឌិតចំនួន២រូបនឹងទទួលបាន អាហារូបករណ៍ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជាច្រើនក្នុងប្រទេសជប៉ុន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner