ការធ្វើដំណើរតាមរថភ្លើងពីភ្នំពេញមកបាត់ដំបង 🚂

ការធ្វើដំណើរតាមរថភ្លើងនៅលើផ្លូវដែកភ្ជាប់ពីស្ថានីយរថភ្លើងភ្នំពេញទៅស្ថានីយរថភ្លើងបាត់ដំបងដែលមានចម្ងាយ273គីឡូម៉ែត្រ ចេញដំណើរពីភ្នំពេញនៅម៉ោង6:40នាទីព្រឹក ចំណាយពេលប្រហែល7ម៉ោង ។ យើងនឹងទទួលបានបទពិសោធន៍ថ្មីប្លែកមួយ ជាមួយទេសភាពដ៏ស្រស់ត្រកាល និងខ្យល់បរិសុទ្ធ ។ នៅលើរថភ្លើងមានបន្ទប់ទឹកស្អាត កន្លែងអង្គុយដែលមានផាសុខភាព ព្រមទាំងមានលក់របស់ញាំ និងភេសជ្ជៈផងដែរ ។ រថភ្លើងនឹងឈប់សម្រាកនៅស្ថានីយរថភ្លើងខេត្តពោធិ៍សាត់ ដែលអាចឱ្យយើងសម្រាក ញាំបាយ ដែលបងប្អូនយើងលក់នៅស្ថានីយផ្ទាល់ដោយមានម្ហូបជាច្រើនមុខសម្រាប់រើស ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ។

ប្រភព៖ នូ សុភវិភូ/Nou Sopheakviphou

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner