ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ មិថុនា (Video Inside)
បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមាន ក្នុងសប្ដាហ៍ទៅមុខនេះ ខណៈ កម្ពុជា បានទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើ ភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនមធ្យម ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពី ថ្ងៃទី ១៥ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នៅក្នុងតំបន់ទំនាបកណ្តាល បណ្តារាជធានី-ខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុងអំឡុងពេលជាមួយគ្នានោះ ក៏អាចមានផ្នែកនៃបណ្តាខេត្តខ្លះ មានភ្លៀង ធ្លាក់ច្រើន ។
ចំណែកតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្ហូរ លាយ ឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែក តំបន់មាត់សមុទ្រនោះវិញ នឹងអាចមាន ភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ ។