ចាប់ថ្នាំញៀនជាង៥៤គីឡូ និងជនសង្ស័យ២នាក់នៅភ្នំពេញ (Video Inside)
គ្រឿងញៀនជាង៥៤គីឡូក្រាមរួមនិងជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបានក្នុងរាជ ធានីភ្នំពេញ។ យោងតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ការបង្ក្រាបនេះ បានធ្វើប្រមាណ ៤ថ្ងៃមកហើយប៉ុន្តែទើបបានបញ្ចេញប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី១៤មិថុនានេះ។
ការបង្ក្រាបគ្រឿងញៀនដ៏ច្រើនសន្ធឹកនេះ គឺស្ថិតក្នុង៤គោលដៅផ្សេងគ្នា ក្នុងនោះគោលដៅ ក្នុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់និង គ្រឿងញៀនហេរ៉ូអ៊ីន ៧គីឡូនិងជាង២៦ក្រាម។
គោលដៅទី២ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយឃាត់ ខ្លួនជនសង្ស័យម្នាក់ និង មេតំហ្វេតាមីន (ICE) ជិត៣៣គីឡូ និងកេតាមីនចំនួនជិត១៤ គីឡូ ក្រាម។
គោលដៅទី៣ ឆែកឆេរនៅក្នុងបូរីកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវដោយ រកឃើញថ្នាំញៀន មេតំហ្វេតមីន (ICE) ជាង៦៨៨ក្រាម។
ចំណែកគោលដៅទី៤ ឆែកឆេរ ក្នុង បន្ទប់ Apartment ប៉ាវលី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយរកឃើញថ្នាំញៀន មេតំហ្វេ តាមីន (ICE) ជា៤១៧ក្រាម, ថ្នាំគ្រាប់មេតំហ្វេតាមីនជាង១៦៤ក្រាម, ម្សៅកេតាមីន ជាង២១២ ក្រាម និងសារធាតុញៀនដទៃទម្ងន់១៩៣ក្រាម។
ក្នុងការការបង្ក្រាបទាំង៤លើកនេះ, ជន សង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនរួមមានឈ្មោះ ប៉ាវ ជាំង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន និងទី២-ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ។