អង្គការសុខភាពពិភពលោក នឹងសម្រេចថា ជំងឺអុតស្វា ស្ថិតក្នុងភាពអាសន្ន សុខភាពសាធារណៈដែរឬទេ

ស្វីស៖ នាថ្ងៃទី២៣ មិថុនា ខាងមុខនេះ អង្គការសុខភាពពិភពលោក (WHO) នឹងប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយដើម្បីវាយតម្លៃថា តើការផ្ទុះឡើងនៃជំងឺអុតស្វាតំណាងឱ្យភាពអាសន្នសុខភាពសាធារណៈ នៃក្តីបារម្ភអន្តរជាតិដែរឬទេ។ បច្ចុប្បន្ន មានតែជំងឺកូវីដ១៩ និងជំងឺគ្រុនស្វិតដៃជើងប៉ុណ្ណោះ ដែលភ្នាក់ងារអង្គការសុខភាពពិភពលោកបានចេញសារព្រមានកម្រិតខ្ពស់បំផុត។

WHO បាននិយាយថា ក្នុងឆ្នាំនេះមានករណីអុតស្វាដែលត្រូវបានបញ្ជាក់ចំនួន ១,៦០០ករណី និងករណីសង្ស័យចំនួន ១,៥០០ករណី និងមានអ្នកស្លាប់ចំនួន ៧២នាក់ នៅក្នុងបណ្តាប្រទេសចំនួន៣៩ រួមទាំងបណ្តាប្រទេសដែលជំងឺនេះរីករាលជាធម្មតាផងដែរ។

អុតស្វា គឺជាជំងឺរាតត្បាតនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក ប៉ុន្តែបច្ចុបន្នមានការឆ្លងជាច្រើនករណីកំពុងកើតមានទាំងនៅក្នុងប្រទេសអាហ្វ្រិកទាំងនោះ និងផ្នែកខ្លះនៃអឺរ៉ុប។ មេរោគនេះបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងកន្ទួលលើស្បែក ឬដំបៅ ហើយការឆ្លងរាលដាលគឺតាមរយៈការមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner