ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុតសម្រាប់ធ្វើការចរចា ដោះស្រាយបញ្ហា ឬបង្ហាញគោលគំនិត និងផែនការរបសអ្នក។ លោកអ្នកនឹងទទួលបានការគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន។ ក្នុងពេលនេះ អ្នកក៏អាចធ្វើកិច្ចការទៅតាមបំណង បើទោះបីជាការផ្លាស់ប្តូរបរិបទការងារក្តី ក៏នឹងទទួលបានភាពជោគជ័យទាំងអស់។  ក្រៅពីនេះ សូមរក្សាកំលាំង និងសុខភាពឲ្យបានសមស្របជាមួយនឹងទំហំការងារ។ ដោយឡែក សម្រាប់លោកអ្នកក៏នឹងអាចទទួលបានបញ្ហាវាងវៃ និងភាពរហ័យរហួនបំផុតក្នុងការងារផងដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះលោកអ្នកជាអាជីវករប្រហែលមិនសូវជាទទួលបានកិច្ចសហការល្អបំផុតពីដៃគូជំនួញនោះទេ។ លោកអ្នកក៏រឹតតែត្រូវប្រុងប្រយ័ត្នឲ្យបានច្រើនចំពោះការបោះទុនផងដែរ។ យកល្អមិនគួរចំណាយលុយកាក់នៅពេលនេះទេ។ ចំពោះលោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនហាក់ពិបាកបង្ហាញគោលគំនិត និងគម្រោងផែនការដែលអ្នកបានរៀបចំណាស់។ ជាពិសេសផលរំខានជាច្រើនកើតឡើងពីទំនាក់ទំនង ដូច្នេះធ្វើឲ្យអ្នកលំបាក។ ដើម្បិជួសជុលភាពអវិជ្ជមាននេះ សូមលោកអ្នករក្សាភាពស្ងៀមស្ងាត់ ហើយអត់ធ្មត់បំផុត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ទំនាក់ទំនងតូចធំក្នុងពេលនេះមិនសូវល្អប្រសើរនោះទេ។ សូមបញ្ចៀសផលប៉ះពាល់ដល់ការងារក្នុងកំរិតអតិបរមា បើមិនចាំបាច់គួរកុំចូលរួមការប្រជុំពិភាក្សា។ លោកអ្នកត្រូវអត់ធ្មត់បន្ថែម កុំនិយាយស្តីច្រើន បើទោះជាចំណុចដែលលោកអ្នកចេះដឹងក៏ដោយ។ ចំពោះការងារទាំងឡាយឡាដែលទាក់ទងនឹងលុយកាក់សូមប្រយ័ត្នទ្វេរដង ពីព្រោះភាពខាតបង់អាចពិបាកស្រោចស្រង់ជាងមុន។ ក្រៅពីនេះ សូមលោកអ្នកកុំជឿទុកចិត្តមនុស្សដោយងាយស្រួលឲ្យសោះ ពីព្រោះឳកាសដែលអ្នកអាចខកចិត្តកំពុងមានសញ្ញាណច្បាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចផលក្នុងការងាបានទាំងអស់ ដូច្នេះសូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងថ្ងៃនេះ។ ថ្ងៃនេះក៏ជាពេលល្អសម្រាប់ការចាកចេញពីស្ថានភាពដដែលៗ និងបរិស្ថានដែលមិនពេញចិត្តផងដែរ ដោយសារឳកាសមានច្រើននៅខាងក្រៅ ហើយអ្នកអាចមានលទ្ធភាពចាប់យកឳកាសដោយឥតមានផលជំទាស់នោះទេ។ ដោយឡែក លោកអ្នកដែលកំពុងធ្វើការនឹងបញ្ជីស្នាម និងគណនេយ្យកំពុងទទួលបានផលប្រសើរចំពោះចំណាត់ការរបស់អ្នក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងធំដែលនឹងផ្តល់ជូនតបស្នងចំពោះការខិតខំប្រឹងប្រែងរបសស់អ្នក។ លាភសំណាងក្នុងពេលនេះមានទំហំធំ និងមានភាពច្បាស់លាស់ផងដែរ។ អ្នកមិនត្រូវតែទទួលបានសំណាងទាក់ទងនឹងកិច្ចការងារប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជីវិតផ្ទាល់ខ្លួនក៏នឹងកើតឡើងស្របគ្នាផងដែរ។ លោកអ្នកក៏អាចរំពឹងថាទទួលបានដំនឹងដែលរីករាយ ដែលអ្នកបានរងចាំជាយូរណាស់មកហើយ។ ក្នុងពេលស្របគ្នា សូមលោកអ្នករក្សាទឹកចិត្ត និងមានអធ្យាស្រ័យឲ្យបានខ្ពស់បំផុតជាមួយមនុស្សក្នុងរង្វង់ការងារ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលល្អបំផុតសម្រាប់ដោះស្រាយបញ្ហាតូចធំ រួមទាំងបញ្ហាដែលបានកើតឡើងកន្លងមកផង។ លោកអ្នកមានលទ្ធភាពយកឈ្នះទឹកចិត្តមនុស្សនៅក្បែរខ្លួនបានយ៉ាងល្អប្រសើរ។ ដូច្នេះវានឹងផ្តល់ភាពងាយស្រួលសម្រាប់ការងារទាំងឡាយរបស់អ្នក ដែលអ្នកនឹងប៉ងប្រាថ្នា។ ប៉ុន្តែក្នុងនោះក៏សូមជ្រើសរើសការងារណាមួយជាអាទិភាពទើបជាការល្អប្រសើរជាង។ សូមចងចាំថាអំណោយផលទាំងនេះមានស្ថេរភាពពេញមួយថ្ងៃ ប៉ុន្តែក្នុងពេលស្របគ្នាអ្នកគួរជៀសវាងការរិះគន់ជានិច្ច។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីមានដំណើរការល្អប្រសើរខ្លាំងណាស់ លោកអ្នកនឹងទទួលបានការគាំទ្រ ក៏ដូចជាលទ្ធភាពល្អប្រសើរបំផុតសម្រាប់រាល់ការងារដែលអ្នកប៉ងប្រាថ្នា។ ផលលំបាកមួយចំនួនតូចដែលអាចនឹងកើតឡើង គ្មានឥទ្ធពលនឹងរំខានការងាររបស់អ្នកទេ។ ប៉ុន្តែអ្វីជាពិសេស គឺសូមកុំបាក់ទឹកចិត្តជាមួយនឹងហេតុការណ៍ដែលអ្នកអាចនឹងប្រឈម។ លោកអ្នកអាចស្នើសុំជំនួយបាន ប្រសិនបើអ្នកត្រូវការ ដូច្នេះគ្មានហេតុផលណាមួយដែលលោកអ្នកត្រូវបង្ខំខ្លួនឲ្យហួសហេតុពេក ឬធ្វើការប្រថុយប្រថាននោះទេ។  ក្រៅពីនេះ សូមត្រៀមជាមួយនឹងដំណើរវែងឆ្ងាយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន។ សូមលោកអ្នកកុំមានការព្រួយបារម្ភទុកជាមុន ពីព្រោះវានឹងធ្វើឲ្យអ្នកបាត់បង់ការសម្រេចចិត្តដ៏ត្រឹមត្រូវ។ នៅរវាងពេលព្រឹកភាពស្មុគ្រស្មាញខ្លះអាចនឹងកើតឡើង ដូច្នេះវាអាស្រ័យលើអ្នកតើត្រូវសម្របបែបណា។ សូមចងចាំថា ពេលវេលាថ្ងៃនេះមិនសមស្របសម្រាប់ការចរចាច្រើន ដូច្នេះគួរកំណត់ដែននៃទំនាក់ទំនង ដើម្បីបញ្ចៀសភាពអសកម្មទាំងនោះ។ សម្រាប់ទំនាក់ទំនង ត្រូវការភាពច្បាស់លាស់ខ្លាំង បើមិនដូច្នេះកំហុសអាចបង្ករជារឿងបាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីជួញដូរមិនសូវទទួលបានផលដូចដែលបានរំពឹងទេ ការនេះទាក់ទងនឹងគម្រោងការដែលអ្នកដាក់ចេញ។ សូមយកផែនការអនុវត្តរបស់អ្នកមកវាយតម្លៃជាថ្មី។ ក្នុងនោះលោកអ្នកក៏មិនគួរប្រើប្រាស់គំនិតរបស់ខ្លួនជ្រុលពេកដែរ មតិយោបល់របស់មនុស្សក្បែរខ្លួនអាចជាប្រយោជន៍សម្រាប់ការងាររបស់អ្នក។ អ្នកក៏មិនអាចប្រើប្រាស់អារម្មណ៍ដោយសេរីក្នុងស្ថានភាពថ្ងៃនេះដែរ ដូច្នេះសូមកុំសម្រេចចិត្តដោយងាយ ឬដោយអារម្មណ៍ឆេវឆាវ។ លោកអ្នកគួររក្សាចិត្តកុំអោយទោរទន់នឹងស្ថានភាពនៅជុំវិញខ្លួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបណាស់ ប៉ុន្តែលោកអ្នកក៏កំពុងស្ថិតក្រោមក្រសែភ្នែករបស់សត្រូវអ្នកដែរ។ ក្នុងពេលនេះគួរពិនិត្យលើភាពប្រែប្រួលជាជាងធ្វើតាមផែនការដែលបានគ្រោងទុក។ ការសម្របខ្លួននឹងព្យុះភ្លៀងទាំងនេះនឹងមិនធ្វើឲ្យអ្នករងផលប៉ះទង្គិច។ ចូរធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម រកមធ្យោបាយសិក្សារៀនសូត្រនូវវិជ្ជាជីវៈថ្មីៗ។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្នបន្ថែមជាមួយសំណើនានាពីមនុស្សដែលអ្នកទើបស្គាល់។ ប្រសិនជាអាចគួររក្សាគំលាតពីមនុស្សដែលអ្នកមិនស្គាល់ប្រវត្តិ។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរទាំងឡាយទទួលបានការគាំទ្រ និងកត់សម្គាល់។ ក្នុងពេលនេះអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភនឹងបញ្ហានោះទេ ពីព្រោះបញ្ហាទាំងនោះអាចធ្វើការដោះស្រាយបានដោយងាយស្រួល​។ អ្វីដែលចាំបាច់បំផុតសម្រាប់អ្នក គឺត្រូវមានភាពអត់ធ្មត់ខ្លាំង។ សូមស្តាប់ជាជាងការបញ្ចេញយោបល់។ លាភសំណាងរបស់អ្នកក្នុងថ្ងៃនេះច្រើនតែជាសម្ភារៈច្រើនជាងលុយកាក់ ដូច្នេះសូមកំណត់ជាជ្រើសរើស។ ក្រៅពីនេះ សូមលោកអ្នកគិតគូរជាថ្មីជាមួយនឹងការស្វែងរកលទ្ធភាពចូលរួមក្នុងសកម្មភាពជាក្រុម និងការងារសាធារណៈជាដើម។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការរកស៊ីជួញដូររបស់លោកអ្នកហាក់នៅទ្រឹងបន្តិចនៅថ្ងៃនេះ។ យកល្អសូមកុំទាន់បោះជំហានធំពេក ការបណ្តាក់ទុន ការធ្វើកិច្ចសហការ ក៏ដូចជាការចំណាយលុយកាក់នៅពេលនេះពិបាកនឹងទទួលបានផលតបស្នងដែលអ្នករំពឹងទុកណាស់។ លោកអ្នកក៏ពិបាកនឹងយល់ដឹងពីចិត្តគំនិតមនុស្សនៅជុំវិញ ហើយរឹតតែពិបាកជាងនេះរាល់ការស្នើសុំជំនួយប្រហែលជារឿងដែលពិបាកទទួលបានការគាំទ្រខ្លាំងណាស់។ យកល្អប្រើប្រាស់ពេលវេលានេះ យកចិត្តទុកដាក់នឹងការងារដែលអ្នកកំពុងធ្វើ ឬទទួលខុសត្រូវដោយពឹងលើសមត្ថភាព និងលទ្ធភាពដែលអ្នកមានពេលនេះ។ ក្រៅពីនេះ ធ្វើយ៉ាងណារក្សាការសំងាត់ជានិច្ច។

ចំណាំ៖

ឆ្នាំទាំង៥ ជូត ថោះ រោង ម្សាញ់ ច រាសីលោកអ្នកឡើងខ្ពស់ត្រដែត។  លោកអ្នកអាចធ្វើការចរចា និងដោះស្រាយបញ្ហានានាបានល្អប្រសើរ។ ក្នុងនោះទំនាក់ទំនងការទូតនានាក៏នឹងជោគជ័យផងដែរ។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner