សម្តេចចូលរួមផ្តល់សុន្ទរកថាគន្លឺះដល់ទិវាជាតិ TVET លើកទី៥ (Video Inside)
កម្ពុជាបានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ TVET លើកទី៥ ដែលមានការ ចូលរួមផ្តល់សុន្ទរកថាគន្លឹះរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ក្នុងសុន្ទរកថាថ្ងៃទី១៥មិថុនាបានថ្លែងបញ្ជាក់ នូវការអនុវត្តគោលនយោបាយ ជាតិគាំទ្រការអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងសម្តេចបានថ្លែងជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឲ្យមានចំណេះ ដឹងជំនាញច្បាស់លាស់, ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ។ ប្រធានបទទិវាជាតិ TVET លើកទី៥ឆ្នាំនេះ បានស្ថិតក្រោមប្រធានបទ «TVET បង្កើនផលិត ភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»។
ទិវាជាតិ TVET គឺជាការរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ ការអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតា បិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជា ជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយ តបទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងស្រុក និងក្រៅប្រទេស។