លោក កឹម សុខា បញ្ជាក់ការផ្តាច់ទំនាក់ទំនងពី សម រង្ស៊ី និងថា សម រង្ស៊ី នៅពីក្រោយគណបក្ស ភ្លើងទៀន (Video Inside)

លោក កឹម សុខា បានថ្លែងជាសាធារណៈនៅថ្ងៃទី១៥មិថុនានេះបញ្ជាក់អំពីការគ្មានទំនាក់ ទំនងសម្ព័ន្ធភាពណាមួយជាមួយនឹងលោក សម រង្ស៊ី នោះទៀតឡើយ។

ថ្លែងនៅក្នុងសវនាការ របស់សាលាដំបូងរាជធានី, លោក កឹម សុខា បញ្ជាក់ថា លោកគ្មានទំនាក់ទំនងអ្វីទាំងអស់ ជាមួយលោក សម រង្ស៉ី ថាអ្វីដែលនិយាយថា កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយនោះគឺមិនមែនជារឿងពិតនោះទេ។

លោកបញ្ជាក់បន្ថែមថាគ្រប់សកម្មភាពដែលលោក សម រង្ស៉ី បានធ្វើកន្លងមក គឹលោកមិនដែលបានគាំទ្រនោះឡើយ។ លោក កឹម សុខា បានថ្លែងទៀតថា «សម រង្ស៊ី បានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួមគ្នា ដោយ សម រង្ស៊ី ខ្លួនឯងបាន បង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះគឺការត្រលប់ទៅ គាំទ្រដោយចំហរឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់គេ គឺគណបក្ស ភ្លើងទៀន»។ លោកកឹមសុខាបានបញ្ជាក់ក្នុងការធ្វើសវនាការថ្ងៃនេះ (សម្លេងកឹមសុខា)។

សម្តីថ្លែងនេះ ត្រូវគេចាត់ទុកថាជាការប្រកាសចំហរសាធារណៈលើកដំបូងហើយ ដែលកាល ពីមុន សេចក្តីបញ្ជាក់អំពីភាពគ្មានទំនាក់ទំនងនេះ បានធ្វើតាមរយៈការឃើញតាមសំណេរ សរ សេរតែប៉ុណ្ណោះ ដោយមិនបានចេញពីមាត់របស់លោកផ្ទាល់ឡើយ។

ការប្រកាសដោយសម្តីនេះ បានធ្វើឡើងបន្ទាប់ពីសម្តីវាយប្រហាររបស់សមរង្ស៊ីពីក្រៅស្រុកដែលនិយាយតាមកិច្ច សម្ភាសន៍មួយជាមួយវិទ្យុខ្មែរនៅក្រៅប្រទេសកាលពីថ្ងៃទី៩មិថុនាឆ្នាំ២០២២រិះគន់លោកកឹម សុខា ដែលមិនបោះឆ្នោតឱ្យគណបក្សភ្លើងទៀន។

លោកកឹមសុខាក្នុងថ្ងៃបោះឆ្នោតទី៥មិថុនា កន្លងមក មិនបានចេញទៅបោះឆ្នោតឡើយ ដោយលោក បញ្ជាក់ថាលោកមិនមានគណបក្ស នយោបាយណាដែលលោកបានគាំទ្រឡើយ ។ ការមិនចេញទៅបោះឆ្នោតនោះហើយបាន នាំឱ្យសមរង្ស៊ីនិយាយដៀលថា លោកកឹមសុខាប្រព្រឹត្តកំហុសធ្ងន់ធ្ងរណាស់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner