សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១១១ (Video Inside)
ទាហានរុស្ស៊ីបានដាក់ឱសានវាទឱ្យទាហានអ៊ុយក្រែនក្នុងក្រុងស៊ីវៀរ៉ូដូណេតស៍ត្រូវដាក់អាវុធ ចុះចាញ់ ឬបើពុំដូច្នោះទេ ពូកគេនឹងត្រូវស្លាប់។ ការដាក់ឱសានវាទនេះ បានទន្ទឹមនឹងសេចក្តី រាយការណ៍ថា សហរដ្ឋអាមេរិកត្រៀមនឹងប្រកាសការផ្តល់អាវុធនិងកញ្ចប់ជំនួយយោធា ជា ច្រើនទៀតចំពោះអ៊ុយក្រែនដែលកំពុងខ្វះអាវុធតស៊ូជាមួយនឹងទាហានរុស្ស៊ី។
មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងថាសមរភូមិក្នុងក្រុងស៊ីវៀរ៉ូដូណេតស៍ គឺជាសមរភូមិ ដែលអាចនឹងកំណត់ភាពឈ្នះចាញ់លើអនាគតនៃសង្គ្រាមក្នុងតំបន់ដុនបាស។
លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍ជុំវិញស្ថានភាពសង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែនឈានចូលដល់ថ្ងៃទី ១១១